ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបេីកបុកបណ្តាលឱ្យរងរបួសកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវ១៨២កែងផ្លូវលេខ២៤៧ ស្ថិតក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក ហេីយព្យាយាមគេចខ្លួនតែត្រូវបានសមត្ថកិច្ចដេញឃាត់បានភ្លាុមៗ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកអ៉ិចសៃទ័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1BI 1339 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៤៧ ក្នុងទិសដៅពីត្បូងទៅជេីងឡេីងផ្លូវ១៨២ ឆ្លងផ្លូវភ្លាមនោះស្រាប់តែមានរថយន្តម៉ាកឡិចស៊ីសពាក់ស្លាកលេខភ្នំពេញ2BQ 8886 ធ្វេីដំណេីរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឱ្យរងរបួស ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីកគេចខ្លួនតែត្រូវសមត្ថកិច្ចដេញឃាត់បានមកវិញភ្លាមៗ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបងប្អូនដឹកយកទៅមន្ទីរពេទ្យចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕