សៀមរាប ៖ ឱសថបំប៉នសុខភាព គ្មានលេខបញ្ជីការក្រសួងសុខាភិបាល សរុបជាង១តោន ត្រួវបានអាជ្ញាធរ សមត្ថកិច្ចជំនាញ ដុតបំផ្លាញចោល កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងបរិវេណនៃទីលានចោលសំរាមរបស់ក្រុមហ៊ុនឯកជនមួយ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
លោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ៖ ឱសថបំប៉នសុខភាពទាំងនេះ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានរួមសហការអនុវត្តតាមបញ្ជារបស់ព្រះរាជអាជ្ញា ក្នុងការចាប់យកវត្ថុតាងទាំងនោះ ដែលឱសថទាំងនេះ បានផលិតនៅសហរដ្ឋអាមេរិក និងបានដឹកជញ្ជូនតាមជើងយន្តហោះ ហើយក្រោយការចាប់បានវត្ថុតាង អង្គភាពប៉ូលីសបានប្រគល់ឲ្យជំនាញសុខាភិបាល ផាកពិន័យអន្តរកាលតាមច្បាប់គ្រប់គ្រងឱសថ និងស្របតាមទម្ងន់សាលក្រមព្រហ្មទណ្ឌលេខ(៦០) របស់សាលាដំបូងខេត្តសៀមរាប ។