អ្នកស្រីទ្រី ដាណាជា អ្នកជំនួញដ៍មានជំនាញ ហើយកេរ្តីឈ្មោះល្បីល្បាញក្រោយជោគជ័យ។ អ្នកស្រីនៅតែទទួលការចាប់ អារម្មណ៍ពីសំណាក់ទស្សនិកជន។ ជាពិសេសការលេចធ្លោលើ ភាពមនុស្សធម៌ដែលផ្តល់អោយ ជនរួមជាតិដែលលំបាកៗ។
អ្នកស្រីទ្រី ដាណា បានសម្តែងនូវភាពរីករាយ ដែលបានឃើញកូនស្រីនូវថ្ងៃកំណើត ទទួលបានការរធំធាត់បន្តទៀតហើយ ចេះគោរពស្តាប់បង្គាប់អ្នកជាអាណាព្យាបាល។ មានកាដូមួយចំនួនដែលទទួលបាន។ ប៉ុន្តែមានការ ខ្សឹបខ្សៀវថា កាដូដែលផ្តល់ជូននោះសេដ្ឋីលុយវាល់លានរូបនេះ មិនសូវបំប៉ោងអោយកូនស្រី បានស្បឹងពេកនោះទេគឺល្មមៗ។ ផ្ទុយទៅវិញមានការលើកឡើងថា ទ្រព្យដ៍ធំដែលកូនស្រីរបស់អ្នកស្រី ទ្រី ដាណាបានគឺ ការផ្ដល់ចំណេះវិជ្ជា ប្រសើរជាងផ្ដល់ទ្រព្យ នេះជាចក្ខុវិស័យដ៏វែងឆ្ងាយ ដែរលោកស្រីទ្រីដាណា ផ្ដល់អោយកូនស្រី ក្នុងថ្ងៃខួបកំណើត ។ មានន័យថាឪពុកម្តាយមានទ្រព្យផ្ទេរអោយកូន ច្រើនមហិមាបែបណាក៍គង់ចាយ សាបរលាបអស់ប្រសិនបើកូនគ្មាន គំនិតចេះទុកដាក់។ អ្វីដែលប្រសើរ គឺចំណេះជាប់កាយជាទ្រព្យពិសេសពេញមួយជីវិត ចាយច្រើនកំណើនច្រើន។ បើមានចំណេះពិតនោះរិតតែជួយអោយ ទ្រព្យដែលមានរិតតែលូតលាស់តទៅទៀត។
ដូចនេះក្នុងនាមជា អ្នកធ្លាប់តស៊ូក្នុងមុខរបរអាជីព ហើយប្រើភាពចេះដឹងមកប្រឹងរកសុី ទើបលោកស្រី ចង់អោយកូនរឹងមាំដោយខ្លួនឯងច្រើន មិនត្រូវរំពឹងលើកម្លាំងគេ។ ប្រសិនបើយើងចេះឈ ដោយខ្លួនឯងនោះ នឹងមិនភ័យរឿងលំបាកនៅពេលយើងជួប ឧបសគ្គចំពោះមុខ។ដូចចិត្តមែន កូនស្រីដ៍ស្រស់ស្អាត របស់អ្នកស្រីបែរ ជាសុំកាដូជាសៀវភៅ ដែលអាចផ្តល់នូវការអានហើយជួយ ពង្រីកចំណេះដឹង ទៅមុខទៀត។មិនដឹងថា អ្នកស្រី ព្រមទាំងស្វាមី សប្បាយចិត្តបែបណានោះទេ នៅពេលកូនស្ងួន ចេះដឹងបែបនេះ មិនមានគំនិតគិតលើអ្វីផ្សេងក្រៅពីការសិក្សា។