កណ្តាល៖ជនសង្ស័យ ០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ)។កាលពីវេលាម៉ោង០៨ និង ១០នាទីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ម៉ឺន ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរអ៊ុតសក់ ស្នាក់នៅភូមិឧកញ៉ាទេព ឃុំរលាំងគ្រើ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ០៤ នាក់ទី១-ឈ្មោះ រឿន សារ៉ែន ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបើកម៉ូតូ ឃាត់ខ្លួន) ។ទី២-ឈ្មោះ សុខ មានមាន ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកឆក់ ឃាត់ខ្លួន) ។ទី៣-ឈ្មោះ សុខ ម៉េងម៉េង ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ( ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល១៨ខែ ពីបទជួញសារធាតុញៀន ។ទី៤-ឈ្មោះ វ៉ី វិថេត ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ( ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖
-ទូរស័ព្ទដៃម៉ាកOPPO ពណ៌ទឹកប៊ិកចំនួន០១គ្រឿងរបស់ជនរងគ្រោះ(ត្រូវជនសង្ស័យបោះចូលទឹកបណ្ដាលឲ្យខូច)។
-ម៉ូតូមួយគ្រឿងម៉ាកហុងដាC110 ពណ៌ខៀវ ផលិតឆ្នាំ២០១២ លេខតួ និងលេខម៉ាស៊ីន8013855 ពាក់ផ្លាកលេខភ្នំពេញ1BK-5445 (របស់ជនសង្ស័យជិះធ្វើសកម្មភាព)។
យោងតាមរបាយការណ៍សមត្ថកិច្ច នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីស្រុកស្អាង ខេត្តកណ្ដាល ឆ្ពោះទៅផ្ទះជួលនៅភូមិឧកញ៉ាទេព ឃុំរលាំងគ្រើ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ពេលជិះមកដល់ចំណុចកើតហេតុជនរងគ្រោះបាននិយាយទូរស័ព្ទជាមួយស្វាមី បន្ទាប់ពីនិយាយទូរស័ព្ទរួចហើយជនរងគ្រោះបានទុកទូរស័ព្ទក្នុងឃ្លុបម៉ូតូ ពេលនោះស្រាប់តែមានជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាកសង់ប៊ិកពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1BK-5445 មកក្បែរហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះពីឃ្លុបម៉ូតូហើយជិះគេចខ្លួនទៅខាងលិច បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយនិងស្រែក ចោរៗ ពេលនោះបានជួបជាមួយកម្លាំងសមត្ថកិច្ចកំពង់ល្បាតនៅតាមដងផ្លូវ ទើបនិយាយតាមប្រព័ន្ធវិទ្យុទាក់ទងដើម្បីដេញព័ន្ធជនសង្ស័យ។
ក្រោយមកកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍ពើក និងប៉ុស្ដិ៍ឆក់ឈើនាង ប៉ុស្ដិ៍ក្រាំងម្កាក់ បានដេញស្ទាក់ ពេលនោះជនសង្ស័យទាំង
២ នាក់បានបោះទូរស័ព្ទរបស់ជនរងគ្រោះចូលក្នុងទឹក ហើយជិះម៉ូតូគេចទៅផ្ទះរបស់ខ្លួននៅភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាងដើម្បីលាក់ខ្លួន ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងបក្ខពួកចំនួន២នាក់ទៀតដែលកំពុងលាក់ខ្លួនជាមួយគ្នា ចំពោះជនសង្ស័យទាំង០៤នាក់រួមជាមួយវត្ថុតាងបាននាំមកអធិការដ្ឋានដើម្បីសួរនាំតាមនីតិវិធី។
-ក្រោយពីសួរពីរសួរនាំរួចហើយជនសង្ស័យឈ្មោះរឿន សារ៉ែន បានសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះមែន ហើយនៅពេលខ្លួននឹងបក្ខពួកធ្វើសកម្មភាពឆក់បានសម្រេចហើយក៏នាំគ្នាយកទៅលក់ដើម្បីបានលុយចាយនិងទិញថ្នាំញៀនចែកគ្នាប្រើប្រាស់។ ហើយចំពោះឈ្មោះ សុខ ម៉េងម៉េង និងឈ្មោះ វ៉ី វិថេត កន្លងមកធ្លាប់បានចូលរួមធ្វើសកម្មភាពឆក់បានមួយលើក និងប្រើប្រាស់សារធាតុញៀនជាមួយគ្នាផងដែល។
-ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន(-) ចំពោះការធ្វើតេស្ដទឹកនោមលទ្ធផលមានសារធាតុញៀននៅក្នុងទឹកនោម(+)ទាំង៤នាក់។