កណ្តាល៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។កាលពីវេលាម៉ោង០៩
និង០០នាទីព្រឹកថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១
នៅចំណុចផ្ទះជនសង្ស័យស្ថិតនៅ ក្នុងភូមិពោធិអណ្តែតឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ រឿន រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ) រស់នៅភូមិពោធិអណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
វត្ថុតាងចាប់យកមាន
១/ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០២កញ្ចប់តូច។
ហើយនឹងសម្ភារះសម្រាប់ប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។
សមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី០៦ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី
មានប្រជាពលរដ្ឋល្អគាត់បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិរដ្ឋបាលព្រែកស្តី
ថាមានមុខសញ្ញាកំពុងតែប្រើប្រាស់ជក់ថ្នាំញៀននៅក្នុងបន្ទុប់លើផ្ទះរបស់គេ ស្ថិតនៅភូមិ/ឃុំ កើតហេតុខាងលើ។
ក្រោយពេលទទួលបានពត៍មានភ្លាមកម្លាំងសមត្ថកិច្ចប៉ុស្តិបានចុះទៅដល់ចំណុចកើតហេតុខាងលើបានជួបនឹងមុខសញ្ញាកំពង់តែធ្វើសកម្មភាពប្រើប្រាស់ជក់ថ្នាំញៀននៅក្នុងបន្ទុប់ដេកលើផ្ទះ ភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននឹងត្រួតពិនិត្យឆែកឆេររកឃើញមានលាក់ទុកនូវម្សៅក្រាមសថ្លាសង្ស័យជាសារធាតុថ្នាំញៀនម៉ាទឹកកកចំនួន០២កញ្ចប់តូច។
នៅពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាចំពោះថ្នាំញៀននេះគឺរូបគេបានពឹងពាក់អោយឈ្មោះ ស្រ៊ាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ជាអ្នកទៅទិញថ្នាំញៀន ពីអ្នកលក់ឈ្មោះ ភាព សល់(ហៅខ្វៃ) យកមកអោយគេចំនួន០២កញ្ចប់តូចក្នុងតំម្លៃ៥០០០០រៀល(ប្រាំមុឺរៀល)ដើម្បីយកមកទុកប្រើប្រាស់ផ្ទាល់ខ្លួន។
ក្រោយមកសមត្ថកិច្ចបានបញ្ជូនជនសង្ស័យខាងលើនេះរួមទាំងវត្ថុតាងថ្នាំញៀន យកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីរៀបចំកសាងសុំណុំរឿងតាមនិត្តិវិធី។