ភ្នំពេញ៖ វិហារ ចិនព្រះនាងវ៉ៃវ័រ ត្រូវបានអគ្គីភ័យឆាបឆេះ ផ្សែងហុយ ខ្មួល ខ្មាញ់ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នាំគ្នា វាយទំលុះទ្វារ ចូល បាញ់ពន្លត់ទាន់ពេលខណះពេល ដែល ម្ចាស់ ដុតទៀតធូបសែនថ្ងៃសីលរួចចាក់សោរចាកចេញទៅក្រៅ បាត់។ទោះបីជាយ៉ាងណា នេះចាត់ទុកជាសំណាង អគ្គីភ័យគ្រាន់តែ ឆាបឆេះ អស់សម្ភារះ មួយ ចំនួននៅអសនៈនិងឆេះរាលដាល់ទៅរថយន្តកាមរីស្វិត ខួចខាតមួយចំនួន តែប៉ុណ្ណោះ។
ហេតុការណ៍ នេះបង្ក អោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១១និង៣០នាទី ថ្ងៃត្រង់ទី០៦ខែ កញ្ញា ឆ្នាំ ២០២១ នៅចំណុច វិហារចិនមួយ យីហោ «ព្រះវិហារព្រះនាងវ៉ៃវ័រ »ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១៤ ភូមិ សែនសុខ ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វិហារ ដែលអគ្គីភ័យ ឆាបឆេះ ត្រូវបានសមត្ថកិច្ច អោយដឹងថា មានម្ចាស់ឈ្មោះលី វ៉ាន់ថាន ភេទប្រុស ជាជនជាតិវៀតណាម។
តាមប្រជាពលរដ្ឋ រស់នៅក្បែរកន្លែង កើតហេតុ បានអោយដឹង ថា នៅវេលា ព្រឹកថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០២១ដែលជាថ្ងៃ សីល ម្ចាស់ក៍បានដុត ទៀតធូប រូចក៍បានចាក់ចេញ ទៅក្រៅបាត់ ខណះនោះ ស្រាប់តែ ភ្លើង បានឆាបឆេះ ផ្សែងហុយខ្មួលខ្មាញ់ចេញមកក្រៅ បង្កអោយមានការភ្ញាក់ផ្អើលដលើអ្នកភូមិ នាំគ្នា ជួយពន្លត់ ។
តាមប្រជាពលររដ្ឋបានអោយដឹងថា នៅព្រឹកនោះប្រជាពលរដ្ឋ ក៍បាននាំគ្នា យកញញួរ វាយផ្តាច់ សោទ្វារ នាំគ្នា ចូល ទៅជួយបាញ់ពន្លត់និងនាំគ្នា ជញ្ជូន ធុងហ្គាសចេញ ទាន់ពេល ពុំបណ្តាលអោយឆេះរាល់ដាល់ធ្ងន់ធ្ងរ នោះទេ ។
នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យ បានចេញទៅអន្តរាគមន៍ ផងដែរតែ ពុំបានបាញ់ពន្លត់នោះទេ ដោយប្រជាពលរដ្ឋ នាំគ្នា ជួយ ពន្លត់ទាន់។
តាម នគរបាល មូលដ្ឋាន បានអោយដឹងថា សម្ភារះមួយ ចំនួន នៅអសនៈ ត្រូវភ្លើង ឆាបឆេះរងការខូចខាត រួមមាន ស្គរ១ និង សម្ភារះមួយចំនួនទៀត និងបានឆេះរាល់ដាល់ទៅ រថយន្ត កាមរីស្វិត សេរី ៩១មួយគ្រឿង អស់ផ្នែកខាងក្រោយនិងដំបូល។
អគ្គីភ័យ នេះ ត្រូវបាននគរបាលបានអោយដឹងថា បណ្តាលមកពី ម្ចាស់វិហារ ដុតទៀតធូបសែនថ្ងៃសីលហើយភ្លើង ទៀនធូបឆេះរាល់ដាល់ក្លាយជាអគ្គីភ័យ តែ សំណាងល្អបានអ្នកភូមិ នាំគ្នា ជួយពន្លត់ទាន់៕