អ្នកនាងសេង សុវណ្ណារី ដែលធ្លាប់ឆ្លងកាត់ ជីវិតប្រកបដោយឧបសគ្គហើយ ប្រែក្លាយជាអ្នក មានសម្ជស្សជីវិតប្រសើរ គួរអោយចាប់អារម្មណ៍។ ថ្មីៗនេះ អ្នកស្រី បានបង្ហោះនូវ ខ្លឹមសារមួយចំនួន ដែលជាទុនចំណេះដឹង អោយដល់ អ្នកកំពុងមានវិបត្តិបាក់ទុកចិត្ត ឬអ្នកមិនទាន់បាក់ទុកចិត្ត ត្រិះរិះ ហើយយកជាគតិគិតដើម្បិកែខៃទប់ទល់ ការពារកុំអោយជីវិតមានបញ្ហា។
បើទោះជា ទ្រឹស្តីទាំងនោះ អ្នកស្រីបានដកស្រង់ចេញមកពី គេតែអ្នកស្រីផ្ទាល់មានគំនិតចង់ជួយ អោយអ្នកដែលបានឃើញទុកជាប្រយោជន៍ ហើយកែប្រែវាសនា អោយត្រដែតកុំចុះចាញ់។ មើលឃើញពី អតីតកាល ពោរពេញដោយ ភាពជូរចត់ មានសម្ពាធផ្លូវចិត្ត ពិសេសក្រោយរួមរស់ជាមួយស្វាមី បែរជាជួបតែ ភាពស្មុគស្មាញ ធ្វើអោយរាល់ថ្ងៃគ្រានោះជីវិតកាន់តែអស់សង្ឃឹម។ ម្ល៉ោះហើយ ពេលអ្នកស្រី អាចប្រែវាសនា បានពេលនេះ ហើយក្លាយជា អ្នកលក់ អន ឡាញ ដ៍ជំនាញ និងបុិនប្រសព្វ មានការគាំទ្រច្រើន អ្នកស្រីរី ហៅម៉ាក់ស្រីពេជ្រ រមែងខំច្បិចយកគន្លឹះថ្មីៗនិងការលើកទឹកចិត្ត អោយស្ត្រីទាំងឡាយងើបឈរ ឈ្មុលទៅមុខដោយ ភាពក្លាហាន ដើម្បីអនាគត។
ចំនុចសំខាន់ៗ ទាំងនោះដែល អ្នកស្រិ បានច្បាមយកមក បង្ហោះដែលចាត់ទុកថា ជាខ្លឹមសារ សំខាន់ៗ រួមមាន៖
១) អ្នកងាយនឹងស្រក់ទឹកភ្នែក គ្រាន់តែមានបញ្ហាបន្ដិចបន្ដួច។
២) អ្នកបាត់បង់ចំណាប់អារម្មណ៍លើរឿងពីមុនដែលធ្លាប់ធ្វើឲ្យអ្នករីករាយ។
៣) អ្នកងាយនឹងមានអារម្មណ៍ធុញទ្រាន់លើឥរិយាបទខុសបន្ដិចបន្ដួចរបស់អ្នកដទៃ។
៤) អ្នកងាយមានអារម្មណ៍ថាអត់តម្លៃ និង ឆាប់អស់សង្ឃឹមនៅពេលដោះស្រាយរឿងអ្វីមួយមិនចេញ ឬក៏ជួបបញ្ហាអ្វីមួយ។
៥) អ្នកឧស្សាហ៍នឹកឃើញអតីតកាលមិនល្អរបស់អ្នក ហើយនៅសញ្ជឹងគិតពីវា។
៦) នៅពេលអ្នកធ្វើអ្វីមួយស្ពឹកមានអារម្មណ៍ថាខឹងខ្លួនឯងខ្លាំង។
៧) អ្នកគិតច្រើនលើរឿងគ្រប់យ៉ាង។
៨) អ្នកមានកាលវិភាគគេងច្របូកច្របល់។
៩) អ្នកមានអារម្មណ៍ថាមិនយល់ និង ជាប់គាំងលើការងារដែលអ្នកធ្លាប់ធ្វើបាន។
១០) អ្នកមានអារម្មណ៍ថា អ្នកត្រូវការការព្យាបាល។