ភ្នំពេញ: បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូលេីដងផ្លូវ ត្រូវរថយន្តធុនត្រាមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងលឿនបានជ្រុលចង្កូតទៅបុកពេញទំហឹង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ ខាងជើងក្រសួងដែនដី ជិត៣០០ម៉ែត្រ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តធុនត្រាពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2BF-6261ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខណ:មកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយនឹងម៉ូតូស៊ុយស៊ូគីលេតពណ៌ផ្កាឈូកពាក់ស្លាកលេខភ្នំពេញ1GH-1216ជិះដោយបុរសម្នាក់បញ្រ្ចាសទិសដៅគ្នាពីត្បូងទៅជើងចំពីមុខពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបើុងទៅចិញ្ចើមផ្លូវចូលក្នុងគុម្ពោតព្រៃត្រូវបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម។ចំណែកម៉ូតូខូចខាតស្ទើរទាំងស្រុង។ភ្លាមនោះគេឃើញមានរថយន្តមួយគ្រឿងមកដឹកកុងតៃកុងរថយន្តបង្កចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចជ្រើសរកសាច់ញាតិដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕