ប្រិយមិត្តជាច្រើន បានដឹងរួចហើយថា អំឡុុងពេលអ្នកស្រី អម្ពរ ទេវី មកមាតុភូមិកាលពី ប៉ុន្មានឆ្នាំមុនក៍ត្រូវបានផលិតករ និងអ្នកដឹកនាំកម្មវិធីទំនាក់ទំនងថតសម្តែង។ គ្រានោះដៃគូឯកសម្តែងសម គ្មានគូប្រៀបដែលមហាជនកោតសរសើរ គឺលោកទេព រិនដារ៉ូ ក៍បានប៉ះជាមួយដៃគូឆ្នើមដដែល។រីឯការសម្តែងរិតតែគាប់ប្រសើរ ដូចនៅពីក្មេង។
អ្នកស្រីអម្ពរ ទេវី ជាតារាភាពយន្តដែល មានការពេញនិយមបំផុតដែល ប្រជាជនខ្មែរយើងចាត់ទុកថាជា តារាកំពូលពេញដោយទេពកោសល្យ។ ទាំងអ្នកស្រី និងលោកទេព រិនដារ៉ូ គឺបានចារកេរ្តី៍ឈ្មោះក្នុង ដួងចិត្តប្រជាជនខ្មែរបានច្រើនជំនាន់មកហើយ។ បើរំលឹកលើដៃគូ សម្តែងដែលសមបំផុត ផ្នែកបុរសប៉ះជាមួយអ្នកស្រីមាន លោកដារ៉ូ ខៃ ប្រសិទ្ឋ យស បូវណ្ណៈ និង លោកសម តារា។ យ៉ាងណាលោក ទេព រិនដារ៉ូ ដែលមានវ័យជ្រេ បានសម្តែងរឿងជាមួយ អ្នកស្រីរួចហើយ ក្នុងរឿង«ទឹកចិត្តម្តាយសម័យថ្មី» និងខ្សែរឿងផ្សេងទៀត។ យ៉ាងណាមិញ ប្រិយមិត្តអ្នកគាំទ្រ ចង់អោយលោកខៃ ប្រសិទ្ឋ បើអាចមកសម្តែងជាមួយ អ្នកស្រីទេវីម្តង។ ម្យ៉ាងកាលពីក្មេងអ្នកទាំង២ ក៍ជាគូសម្តែងលេចធ្លោដែរ។យ៉ាងណាគេ រំពឹងថាមានផលិតករអាចនឹងសម្លឹងឃើញ តារាមានទេពកោសល្យ២ដួងនេះសម្តែង ជាកាដូជូនមហាជនដែលគាំទ្រ។
ជាការពិតណាស់ ទោះចាកឆ្ងាយពីពិភពសិល្បៈក្នុងស្រុកអស់រយៈពេលជាច្រើនឆ្នាំហើយក្តី ប៉ុន្តែតារាភាពយន្តល្បីឈ្មោះទសវត្សន៍ ៨០-៩០ អ្នកនាង អម្ពរ ទេវី នៅតែជាតារាសម្តែងស្រីនៅក្នុងដួងចិត្តរបស់អ្នកគាំទ្រ ក៏ដូចជាសិល្បករ-ការិនី ជំនាន់ក្រោយដូចដើម។ ក្នុងនោះ អ្នកគាំទ្រនៅប្រទេសកម្ពុជា តែងតែតាមដានពីជីវិតឯកជនរបស់តារាល្បីរូបនេះតាមរយៈគណនីហ្វេសប៊ុករផងដែរ។តួយ៉ាងកន្លងមក អ្នកនាង អម្ពរ ទេវី តែងតែបង្ហាញពីជីវិតរស់នៅជាមួយនឹងស្វាមី និង កូនៗរបស់អ្នកនាងយ៉ាងមានសុភមង្គល និង ហ៊ឺហារ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលួចសរសើរ និង ច្រណែនជីវិតរបស់អ្នកនាងទៀតផង។