ភ្នំពេញ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើន ដែលនិយម ទស្សនាកីឡាប្រដាល់ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានគឺលោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុករូបលោកជាកំពូលអ្នកប្រដាល់ គុណខ្មែរ កាលពីជាង ១០ឆ្នាំមុនមកម្ល៉េះ ដែលធ្វើឲ្យមហាជនជាច្រើននៅតែដដក់ជាប់ចិត្តមិនទាន់រសាយនោះឡើយ។
ដោយឡែក កាលនោះគេចាំបានថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ កូនស្រី របស់លោក បានចូលរោងភ្ជាប់ពាក្យហើយ។ កូនស្រីម្នាក់នេះមានឈ្មោះថា អេ ព្រីយ៉ានុតភួថងរីឯ កូនប្រុសវិញមានឈ្មោះថា លៀង ប៉ហេង។
ហើយកូនស្រីរបស់លោក ក៏ជាកីឡាការិនី ដ៏ល្បីមួយរូបផងដែរ ព្រមទាំងធ្លាប់ចេញទៅប្រកួតនៅលើឆាកអតន្តរជាតិផងដែរ មានដូចជាប្រទេសចិន ថៃ ភូមា ជាដើម និង ធ្លាប់ជាកីឡាការិនី ជម្រើសជាតិប្រដាល់កម្ពុជាថែមទៀតផង។យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ
គេបានឃើញអ្នកទាំងពីរបានសម្រេចចិត្ត រៀបចំពិធីសែនព្រន តាមប្រពៃណីខ្មែរហើយ មើលទៅពិតជាសាមញ្ញណាស់ តែម្នាក់ៗពោរពេញទៅដោយភាពស្នាមញញឹមគ្រប់ៗគ្នា និង សប្បាយចិត្តគ្រប់ៗគ្នាផងដែរ។ក្នងនោះផងដែរខាងកូនកំលោះ ក៏បានភ្ជាប់សារយ៉ាងខ្លីមួយប្រាប់ថា៖ “ព្រោះតែកូវីដទើបពួកខ្ញុំសំរេចចិត្តសែន (ចាំកូនមួយចាំការនឹងហា)”។
ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ព្រមទាំងមិត្តភ័ក្តិ សាច់ញាតិបងប្អូនបានចូលទៅ ខមិន បែបនេះថា៖ “ជូនពរអោយមានសុភមង្គលក្នុងគ្រួសារមានតែស្នាមញញឹមក្នុងមួយជីវិត, ចូលរួមអបអរសាទរ អ្នកទាំងពីរ, Congratulations oun
ជូនពរឲ្យមានសុភមង្គល ស្រលាញ់គ្នាដល់ចាស់កោងខ្នង, ជូនពរប្អូនអោយឆាប់បានកូនលឿនៗ, ជូនពរមានសុភមង្គលប្អូនប្រុស”៕