តារាចម្រៀង សំឡេងមុត នូ សុវណ្ណដាណេ ត្រូវបានសម្រេចយកជម្រើសជាតារាចម្រៀងឯករាជ្យ ដែលត្រូវបន្តដំណើរអុកឡុក សិល្បៈចម្រៀងលើវេទិកាថែមទៀត។ ពេលនេះ តារាចម្រៀងដែលខំ តស៊ូរូបនេះ បានច្បាមយកការងារច្រើន ដែលមមាញឹកខ្លាំង មិននឹកស្មាន។
នូ សុវណ្ណដាណេ បានឆក់យកទីផ្សារឡើងឆាកតន្ត្រីបាន នៅពេលនេះ ដោយសារតែមាន ទឹកដមសំឡេងពិរោះរហូត ត្រូវបានអ្នកកាន់កម្មវិធីជាច្រើន អញ្ជើញអោយចូលរួមសម្តែង រាល់អាទិត្យ។ ម្ល៉ោះហើយទើប សុវណ្ណដាណេត្រូវ ខិតខំរកតិចនិចថ្មីៗ បន្តទៀតដើម្បីស្រវាបំពេញការងារ។ លោកក៍មិននឹកស្មានថា ការតស៊ូជាមួយសិល្បៈបានលូតលាស់បែបនេះ ហើយរិតតែ មានទឹកចិត្តបន្តដំណើរមួយនេះទៀត។
ដាណេលើកឡើងថា ឯករាជ្យ ក៍ងាយស្រួលម្យ៉ាងដែរ ដោយពេលនេះការងារក៍ឃើញថា មមាញឹកខុសប្លែក។ យ៉ាងណាសម្រាប់ ការរាប់អានក្រុមចាស់ ឬមិត្តចាស់នៅតែទទួលបើ សិនជាមានការងារហើយ ពិតជារីករាយសហការ។ លោកនឹងប្រឹងប្រែងរកតិចនិចល្អៗ ដើម្បីវាយលុកទីផ្សារបន្តទៀតតបការគាំទ្រ។