ភ្នំពេញ:មរណ:ភាពរបស់អ្នកគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុម្នាក់ដោយសារជំងឺកូវីដ-១៩បានធ្វើឲ្យមហាជននិងអ្នកប្រើប្រាស់បណ្តា ញសង្គមហ្វេសប៊ុកជាច្រើនសម្តែងការរន្ធត់ចិត្តនិងសោកស្តាយខ្លាំង។
កញ្ញា អ៊ឹម ស្រីនិ គឺជាគ្រូពេទ្យជូរមុខម្នាក់ដែលបានខិតខំប្រឹងប្រែងនិងបានលះបង់សាច់ស្រស់ឈាមស្រស់ ដោយពលីទាំងជីវិតដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។នេះក៏ជាដំណឹងដ៏សែនតក់ស្លុតបំផុតសម្រាប់ប្រជាជនកម្ពុជាជាពិ សេសក្រុមគ្រួសារនិងបងប្អូនសាច់ញាតិរបស់អ្នក គ្រូពេទ្យវ័យក្មេងរូបនេះ។
ជាមួយគ្នានៃការចូលរួមរំលែកទុក្ខពីសំណាក់មហា ជននេះដែរគេក៏សង្កេតឃើញអ្នកសិល្ប:ប្រុស-ស្រីល្បីៗរបស់ខ្មែរជាច្រើនដួងបានបង្ហាញការសោកស្តាយនិងចូលរួមរំលែកទុក្ខផងដែរ។សម្រាប់អ្នកសិល្ប:ខ្មែរទាំងនោះរួមមាន,
១.តារាចម្រៀងសាន់ដេកញ្ញា សុខ ពិសី ,២.តារាសម្តែងកញ្ញា នី មុន្នីនាថ ,៣.ពិធីករលោក សុខ រ៉ាស៊ី ,៤.លោក ប៉ែន ចំរ៉ុង ,៥.លោក ជ័យ សុវ៉ាត និ ង៦.លោក ឌឿ វិសាល ។ពួកគេសុទ្ធតែបង្ហាញការសោកស្តាយខ្លាំងចំពោះការបាត់បង់នូវវីរៈជនអាវសអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលបានលះបង់គ្រប់បែប យ៉ាងនឹងចូលរួមយ៉ាងសកម្មនៅក្នុងបុព្វហេតុប្រយុ ទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ។
អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ គឺជាគិលានុបដ្ឋាកយិកាប ម្រើការងារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។អ្ន កគ្រូពេទ្យបានទទួលមរណភាពកាលពីយប់ថ្ងៃទី ២៩ ខែសីហាឆ្នាំ២០២១បន្ទាប់ពីបញ្ចូនមកព្យាបា លនៅភ្នំពេញកាលពីថ្ងៃទី២៦ខែកញ្ញា ។ប៉ុន្តែដោ យសារស្ថានភាពជំងឺធ្ងន់ធ្ងរពេកទើបមិនអាចជួយ សង្គ្រោះជីវិតបានឡើយ៕