បើគិតទៅ អ្នកនាង ពេជ្រ ឆដា ជាតារាសម្តែងបែបចាស់ទុំមួយរូប ដែលបាន បង្ហាញស្នាដៃ នៅក្នុងសិល្បៈភាពយន្តភាគច្រើនរឿងរាប់មិនអស់។ បើទោះជាយ៉ាងណា អ្នកនាង មិនអន់ជាងតួ ម្តាយទាំងឡាយឡើយ គឺច្បាមយកអស់ហើយ រឿងភាគឃើញមិនសូវចេញមុខ ។ អ្នកនាងត្រូវបានផលិតករហៅ ថតស្ទើរ១អាទិត្យៗពេញ។ សូម្បីតែបរិយាកាសកូវីដ មានការរាំងស្ទះ ក៍ពេជ្រ ឆដាមិនភ័យអត់ការងារធ្វើ។
ពេជ្រ ឆដា ជាតួអង្គម្តាយ ជំទាវ សុីវិល័យ បងស្រីឋានៈខ្ពស់ ដែលត្រូវផលិតករមើលឃើញពី សមត្ថភាពទេពកោសល្យ ពិសេសមុខមាត់សាច់ឈាម គឺសមតួអង្គស្រណុក។ អ្នកនាងត្រូវបានផលិតករចាត់ទុកថា ជាតួអង្គចាស់ទុំមានទីផ្សារដូច ប៉ែន សុផានី និន សុធារ៉ា ផាភួង រ៉េត រ៉ូស ហេង ស្រីពេជ្រជាដើម។ មានភាពយន្តភាគច្រើនរឿងហើយ ដែលអ្នកនាងផុសសម្តែងតាមកញ្ចក់ទូរទស្សន៍ យ៉ាងត្រដែតមានគ្រប់ ប៉ុស្ត៍តែម្តង
ពេជ្រ ឆដា លើកឡើងថា ទំរាំមកបានដំណាក់កាលនេះ គឺហត់នឿយដែរជាមួយអាជីពសម្តែង។ មានកម្រងរឿងជាច្រើនហើយដែល អ្នកនាងបានថតរហូត មក។ សូម្បីតែបរិយាកាសកូវីដ មានផលលំបាកបែបណា ក៍នៅតែមានគេហៅថតសម្តែងមិន ដែលចោលយើង។ ឃើញមានមុខក្នុងកញ្ចក់ទូរទស្សន៍ច្រើនពេក ដល់ថ្នាក់ខាងផលិតករថា អោយផ្អាកសិនចាំទទួលរឿងក្រោយទៀត ព្រោះចេញមុខពេក។ អ្នកនាងសូមអរគុណផលិតករទាំងអស់ បានមើលឃើញពីការងារអោយទីផ្សារសម្តែងរហូត។ ពិសេសអរគុណចំពោះ អ្នកគាំទ្រ ដែលចូលចិត្តនេះជាកម្លាំងចិត្តដ៍សំខាន់មួយ។