ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣៥នាទី នៅចំណុចក្រុមទី០៤ ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាលដំបង រួមជាមួយយោបល់លោឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុកមោងឬស្សី បានដឹកនាំកម្លាំងផ្នែកជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ បង្រ្កាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង។
មន្ត្រីនគរបាលស្រុកមោងឫស្សី បានឲ្យដឹងថា ៖ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ១.ឈ្មោះ ស៊ាន សុផាត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ២.ឈ្មោះ ជួប ជាប ហៅ ជាតិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។ ៣.ឈ្មោះ ជុំ សុខហេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភាគ៣ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង និង៤.ឈ្មោះ លឿន ចាន់ណា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ទម្ងន់ ២,០១ក្រាម
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង
-ដែកកេះ ០២
-ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន
-ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ៕