ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តបត់ឆ្លងផ្លូវមុនប្រយ័ត្នត្រូវម៉ូតូជិះបុកពីចំហៀងពេញទំហឹងបណ្តាលឱ្យគាបជាប់កង់ខាងមុខរងការខូចខាតចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក។
តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BC 7963 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏ទាញចង្កូតបត់ឆ្វេងបំណងឆ្លងផ្លូវត្រឡប់ក្រោយវិញភ្លាមនោះស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1N 3902 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឱ្យគាបជាប់កង់រថយន្តខាងស្តាំរងការខូចខាត សំណាងម្ចាស់ម៉ូតូរបួសស្រាល។
ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយយករថយន្តនិងម៉ូតូទៅជួសជុលរៀងខ្លួន៕