ក្រោយប្រជាកសិករខេត្តប៉ៃលិន មានការកក់ស្ទះទីផ្សារលក់ផ្លែមៀនមិនចេញគ្មានអាជីវករយកទៅលក់បន្តដោយសារបញ្ហាជំងឺកូវីដ-១៩ បិទច្រកព្រំប្រទល់នាំចេញក្រៅស្រុក ស្រាប់តែ តារាស្រីថ្ពាល់ខួច មាន សូនីតា បានប្រមូលទិញនូវផ្លែមានទាំងនោះដើម្បីធ្វើរឿងដ៏សំខាន់ និងឆ្លាតវៃមួយ ។
តាមរយៈវីដេអូខ្លីមួយដែលមាន សូនីតា បានបង្ហាញផ្លែមៀនមួយគំនរនៅលើតុមូលមួយ ដោយអ្នកនាង បានលើកឡើងថា មានទាំងនេះជាមៀនដែលនាងបានទិញពីកសិករនៅខេត្តបាត់ដំបងប៉ៃលិន ដើម្បីប្រើប្រាស់ទុកបន្ថែមពីលើការទិញភេសជ្ជៈរបស់នាង ។ សម្រាប់ការជួយទិញភេសជ្ជៈ២កែវពីហាង “ណ” កាហ្វេរបស់នាង នោះនាងនឹងថែមមៀន១គីឡូដោយឥតគិតថ្លៃ ។
បើទោះបីយ៉ាងណាក្តី តារាស្រីថ្ពាល់ខួច មាន សូនីតារូបនេះ បានបញ្ជាក់បន្ថែមថា នាងនឹងនៅតែជួយប្រមូលទិញផ្លែមៀនគ្មានទីផ្សារទាំងនោះជាបន្តបន្ទាប់ផងដែរ ៕