ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់បានឈ្លោះប្រកែកគ្នារហូតឈានទៅដល់ការដុតពូកដែលនៅក្នុងផ្ទះបណ្តាលឱ្យឆាបឆេះផ្សែកខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកចុះអន្តរាគមន៍កាលពី
វេលាម៉ោង ១និង១៨នាទីរសៀល ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្លូវមុន្នីរ៉េត ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់មានឈ្មោះ គឹម វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាកម្មករ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការឈ្លោះប្រកែតគ្នា ហេីយដុតពូជ។
បន្ទប់ដែលត្រូវអគ្គិភ័យឆាបឆេះខាងលេីនេះមានទំហំ ៤ម៉ែត្រ x ៤ម៉ែត្រ រងការខូចខាតឆេះពូកអស់ទាំងស្រុង ព្រមទាំងសម្ភាៈផ្ទះបាយ មួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើ ៤ម៉ែត្រគូប , រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំបានប្រេីប្រាស់ទឹក ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១និង២៥នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១៕