ដោយអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួន មន្ត្រី ក.ប.ប. បានចុះឃ្លាំពិនិត្យតាមបណ្ដាផ្សារ និងទីតាំងលក់ទំនិញនានានៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។ ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញហួសសុពលភាពប្រើប្រាស់ និងខូចគុណភាពចំនួន១ ,០០៥គីឡូក្រាម ដែលអាជីវករមួយចំនួនបានបន្តដាក់ឱ្យចរាចរលើទីផ្សារ ក្នុងនោះ សាខា ក.ប.ប. ខេត្តកំពង់ធំបានដកហូតបានចំនួន ១៩៧គីឡូក្រាម រីឯសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានដកហូតបានទំនិញចំនួន ៨០៨គីឡូក្រាម។ ទំនិញដែលដកហូតបានទាំងនោះត្រូវបានយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ៕