មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១៧ ខែសីហាឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់មានឈ្មោះ ប៊ិន ស៉ិនណារុង ភេទប្រុស អាយុ ៣៨ឆ្នាំ ជាអ្នកគ្រប់គ្រង មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែការ ឆ្លងចរន្តអគ្គិសនី ។
ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ផ្ទះទូកុងទឺន័រ មួយ ទំហំ ៤ម៉ែត្រ x ៤ម៉ែត្រ សម្ភារៈ ប្រេីប្រាស់ក្នុងទូកុងទឺន័រអស់មួយចំនួន នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើ ១៨ម៉ែត្រគូប , រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន ស្មេី ១២ម៉ែត្រ គូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១៕