កំពង់ឆ្នាំង ៖ ក្មេងប្រុសពីរនាក់ជាបងប្អូនបង្កើតនាំគ្នាធ្លាប់ចុះលេងទឹកក្បែបែត្រី របស់ជីតាដូចរាល់ដងលើកនេះភ្លេចខ្លួនមួយសន្ទុះលង់ទឹកស្លា..ប់ យ៉ាងអណោចអធម្ម ដែលហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៩ និង១៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង២នាក់នេះម្នាក់ឈ្មោះ ស៊ន.លៀងអ័ន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិប៉ប្រក់ ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងម្នាក់ទៀតឈ្មោះស៊ន លៀងអ៊ី ភេទប្រុស អាយុ៩ឆ្នាំ នៅភូមិឃុំជាមួយគ្នា (ជនរងគ្រោះទាំងពីរនាក់ជាបងប្អូនបង្កើតនិងគ្នា )
ប្រភពដដែលបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរននេះបាននាំគ្នា ចុះទៅហែលទឹកលេង ក្នុងភូមិឃុំកើតហេតុខាងលើ ដែលជាកន្លែង បែត្រីរបស់ជីតាខ្លួន ពេលដែលចុះលេងក៍ជីតាបានដឹងដែរ ព្រោះថាក្មេងទាំងពីរនាក់ចេះហែលទឹក និងធ្លាប់លេងដូចរាល់ដងដែរ។ ពេលដែលលេងក៍បាត់មិនឃើញ ជីតាមានការងឿងឆ្ងល់ បាននាំគ្នាសួររកស្មានតែទៅលេងផ្ទះក្បែរខាង នៅតែមិនឃើញ ដោយមានការសង្ស័យក៏ហៅអ្នកស្រុកជួយរកក្នុងទឹក អស់រយៈពេលប្រមាណជាង១ម៉ោង រហូតដល់ម៉ោងជាង៧យប់ទើបរកឃើញ សពក្មេងប្រុសបានលង់ទឹកស្លា…ប់បាត់ទៅហើយ។
ក្រោយពេលរកឃើញសាកសពបានផ្តល់ព័តមានដល់សមត្ថកិច្ចដើម្បីពិនិត្យសាកសព ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យលើសាកសព សមត្ថកិច្ចបានសន្និដ្ឋានជាដំបូងថា ករណីនេះពិតជាបានស្លា…ប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សាកសពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕