ភ្នំពេញ ៖ គណៈកម្មការអន្តរក្រសួង ដើម្បីបយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក.) នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា, លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ កាអនុវត្តវិធានការច្បាប់មានចំនួន១,១៩៦ ករណី។
ក្នុងកាអនុវត្តវិធានការច្បាប់មានចំនួន១,១៩៦ ករណីនេះ៖ ១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ២,៥៤០នាក់ (បញ្ជូនទៅតុលាការ) ៨នាក់ ២.ឃាត់យានយន្ត ចំនួន ១,១៦៦គ្រឿង ៣.ពិន័យជាប្រាក់ ចំនួន១៤,២០០,០០០រៀល។
សូមបញ្ជាក់ថា, សូមបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចូលរួមអនុវត្តបម្រាមគោចរ បន្តរយ:ពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ (ចាប់ពីម៉ោង ១០ និង០០នាទីយប់ ដល់ម៉ោង ៣ និង០០ទៀបភ្លឺ ) និងអនុវត្តនូវវិធានការរដ្ឋបាល ចំពោះទីតាំងអាជីវកម្មដែលមានហានិភ័យខ្ពស់ រយ:ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ២៦ ខែសីហា ២០២១។
សូមរំលឹកថា, កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មាន៨៤,៥៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន២៩,៩១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕