ភ្នំពេញ៖ បច្ចុប្បន្នតម្រូវការប្រើប្រាស់នូវម៉ាស៊ីនត្រជាក់តាមផ្ទះ និងក្រុមហ៊ុនស្ថានប័ននានាកាន់តែពេញ និយមប្រើប្រាស់ច្រើនឡើង ដែលជាផ្នែកមួយនៃការចំណាយ ប្រសិនបើយល់ដឹងអំពីការថែទាំវានោះ នឹងជួយកាត់បន្ថយយ៉ាងច្រើនក្នុងការចំណាយការខូចខាតផ្សេងៗ ពីព្រោះគ្រឿងឧបករណ៍ចាំបាច់ ដែលដំណើរការក្នុងម៉ាស៊ីនត្រជាក់សំខាន់ណាស់ដោយសារគ្រឿងបន្លាស់របស់វាក៍មានតម្លៃថ្លៃ ណាស់ដែរ ។
ដោយមើលឃើញអំពីភាពចាំបាច់ និងសារសំខាន់ទាំងនេះ លោក តុង សៀកអាន រហ័សនាមស្តេចសេវាកម្ម ដែលជានាយកប្រត្តិបត្តិក្រុមហ៊ុន CH HOME SERVICES បានបង្ហើបនូវគន្លឹះសំខាន់ដើម្បី ថែរក្សាវាឲ្យត្រឹមត្រូវតាមក្បួនខ្នាត និងចំណេញលុយ ដោយលោកបានណែនាំឲ្យចំណាយពេល មើលថែវាកុំឲ្យស្រក់ទឹក និងស៊ីភ្លើងខ្លាំង មើលថែកញ្ជ្រែងខាងមុខរបស់វាឲ្យបានល្អ ព្រោះវាមានតម្លៃ ថ្លៃដែលអាចចំណាយជាង១០០ដុល្លារឯណោះ ។
សូមជម្រាបថា ដោយសារតែសង្កេតឃើញបងប្អូនប្រជាពលរដ្ឋពិបាកស្វែងរកក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ អាចទុកចិត្តបានក្នុងការមកជួសជុលឬតម្លើងសម្ភារៈនានាក្នុងគេហដ្ឋានទើបលោក តុង សៀកអាន រហ័សនាមស្តេចសេ បង្កើតនូវ ក្រុមហ៊ុន CH-Home Services នេះឡើងក្នុងគោលបំណងដើម្បីវិវត្តសេវាកម្មដោយប្រើតិចណូឡូជី (Technology) និងធ្វើឲ្យការបម្រើសេវាកម្មកាន់តែប្រសើរឡើង ។ ក្រុមហ៊ុននេះបើកទទួលសេវាកម្មគ្រប់ប្រភេទ ដូចជាសេវាកម្មជួសជុលដំបូលពិដាន ធ្វើទ្វារដែក បញ្ហាស្ទះលូ លាងម៉ាស៊ីនត្រជាក់ និងបញ្ចូលហ្គាស រួមទាំងសេវាកម្មកែផ្ទះ លាងសម្អាតផ្ទះ រួមនឹងសេវាកម្មជាច្រើនទៀតដែលបងប្អូនមានបញ្ហាតាមផ្ទះ សណ្ឋាគារ ខុនដូ និងក្រុមហ៊ុនជាដើម ពោកគឺក្រុមហ៊ុននេះផ្ដល់គ្រប់សេវាកម្មរាប់សិបមុខស្របតាមបទដ្ឋានស្តង់ដា អតិថិជននទំនុកចិត្តលើគុណភាព បរិមាណ សេវាកម្មរហ័ស និងតម្លៃសមរម្យបំផុត ៕