ភ្នំពេញ, លោកព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លើផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា, ម្ចាស់ហាងផ្ទះឈឺម្ហូបខ្មែរថៃ ចំនួន ២នាក់ និងភ្ញៀវចំនួន ៨នាក់ សរុបចំនួន ១០នាក់ (ស្រីម្នាក់) ដែលបេីកហាង និងចូលទៅផឹកសុីល្មេីសនឹងបម្រាមគោចរ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ។
ដោយឡែក នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០:៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងភោជនីយដ្ឋាន សំណាង ពន្លឺ ថ្មី I លួចបេីកទទួលភ្ញៀវអោយចូល មកទទួលទានគ្រឿងស្រវឹង ដែលបានអនុវត្តផ្ទុយនឹងលិខិត២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ និងលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅផ្លូវលេខ១៩៤៤ ភូមិ ទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ០៧នាក់ ក្នុង នោះ ស្រី ០៤នាក់ បច្ចុប្បន្នបាននាំខ្លួនទៅកាន់ អធិការ រដ្ឋាននគរបាលខណ្ឌសែនសុន ដេីម្បី អនុវត្ត តាម និតីវិធី៕