ភ្នំពេញ៖ ពិតជាមនិធម្មតានោះឡើយ បន្ទាប់ពីចាប់ដៃគ្នាក្នុងភាពជាប្ដី-ប្រពន្ធអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះស្រាប់តែពេលនេះអ្នកនាងសារិន ដាលីន ដែលជាភរិយារបស់តារាសម្តែងណាខុន បានបង្ហាញនូវគម្រោងផ្ទះវីឡាយ៉ាងស្កឹមស្កៃដ៏ល្អប្រណិតធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីបណ្តាអ្នកលេងបណ្តាញងសង្គម ។
ថ្វីត្បិតតែគម្រោងផ្ទះវីឡានេះមិនទាន់សម្រេចបានរូបរាង១០០% ប៉ុន្តែគេសង្កេតឃើញថា ផ្ទះវីឡារបស់ ប្តី-ប្រពន្ធដ៏គំរូមួយគូរនេះពិតជាមានភាពលេចធ្លោល្អប្រណិតមិនធម្មតាឡើយប៉ុន្តែនៅមិនទាន់ដឹងថានឹងរួចរាល់នៅពេលណានោះទេ ដោយភារិយារបស់តារាសម្តែងណាខុនគ្រាន់តែបង្ហោះសារត្រឹមតែពាក្យថា «ឆាប់ៗនេះ» ។ បើតាមគេសង្កេតឃើញពិតជាមិនយូរទេទ្រនំដ៏ស្កឹមស្កៃរបស់ស្វាមី-ភារិយាមួយគូរនេះនឹងលេចចេញរូបរាងរួចរាល់ក្នុងពេលឆាប់ៗនេះហើយ ។
សូមជម្រាបថា អ្នកនាងសារិន ដាលីន មានសមត្ថភាពមិនធម្មតានោះឡើយ អ្នកនាងមុខជំនួញច្រើននៅក្នុងដៃ ។ ចំណែកទំនាក់ទំនងចំណងមេត្រីប្តីប្រពន្ធវិញគេងតែងសង្កេតឃើញអ្នកទាំងពីរបង្ហាញនូវភាពផ្អែមល្ហែម និងល្អុកល្អើនជាមួយគ្នាជានិច្ច មិនតែប៉ុណ្ណោះកន្លងមកថ្ងៃគម្រប់ខួប២ឆ្នាំរបស់លោកដែលបានចាប់ដៃគ្នារស់នៅជាប្ដីជាប្រពន្ធ៖”បងសន្យាថានឹងមើលថែអូន និងកូនជារៀងរហូត សូមឲ្យគ្រួសាររបស់ខ្ញុំជួបតែសុភមង្គល ជួបតែរឿងល្អៗ និងមានសេចក្ដីសុខជារៀងរហូត ៕