កាលីហ្វ័រញ៉ា៖ ភ្លើងឆេះព្រៃ Dixie Fire នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា កំពុងឆាបឆេះបំផ្លាញលំនៅ ឋាន និងព្រៃឈើរាប់មឺហិកតា ដែលក្លាយជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតទី ២ នៅក្នុងប្រវត្តិសាស្ត្រនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ នេះបើយោងតាមអាជ្ញាធរអាមេរិកដែលបានចេញផ្សាយដោយសារ ព័ត៌មាន CNA នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ។
ប្រភពខាងលើដដែលនេះបានឲ្យដឹងបន្តថា គិតត្រឹមថ្ងៃអាទិត្យ ភ្លើងឆេះព្រៃ Dixie Fire បានឆាបឆេះបំផ្លាញព្រៃឈើលើផ្ទៃដីប្រមាណ ៤៦៣,៤៧៧ហិកតាហើយ ដែលកើនឡើងពីចំនួន ៤៤៧,៧២៣ហិកតាកាលពីមួយថ្ងៃមុន។ ឥឡូវនេះ វាកំពុងគ្របដណ្តប់លើផ្ទៃដីដែលមានទំហំធំជាងទីក្រុង Los Angeles ហើយដោយក្រុមពន្លត់អគ្គិភ័យជាង៥,០០០នាក់ កំពុងព្យាយាមប្រយុទ្ធប្រឆាំងជាមួយវា ។ ខណៈមនុស្ស ០៣នាក់ត្រូវបានរាយការណ៍ថា កំពុងបាត់ខ្លួន និងរាប់ពាន់នាក់ទៀតកំពុងរត់ភៀសខ្លួនចេញពីអណ្តាតភ្លើង ។
សូមជម្រាបថា ភ្លើងឆេះព្រៃ Dixie Fire នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកនេះ បាននឹងកំពុងឆាបឆេះក្នុងទីតាំងជាច្រើននៃតំបន់ Northern California ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចអស់ជាង៤០០កន្លែង ៕