តារាចម្រៀងរាងខ្ពស់ សង្ហាលោកស្កាយ វិសិទ្ឋ ដែលបានរស់នៅប្រទេសជប៉ុន បានធ្វើពិធីខួបកំណើតលក្ខណៈធំដុំនៅទីក្រុងមួយរបស់ប្រទេសជប៉ុន។ ពិធីនោះបានធ្វើឡើងយ៉ាងឱឡារិកបំផុត ដោយឆ្នាំនេះម្ចាស់មហារំភើប ព្រោះថាក្រោមការអាណិតស្រឡាញ់ លោកត្រូវបានបុគ្គល២រូប ជួយជាជន្ទល់រុញពិធីអោយត្រដែត។
លោក ស្កាយ វិសិទ្ឋ បានលើកឡើងថា ពិធីខួបកំណើតលោកឆ្នាំនេះ ធ្វើឡើងដើម្បីអោយមានសិរីសួស្តីត្រដែតឡើង បានដោយសារតែមានបងប្អូនយើងរាប់អានបានចូលរួមហើយ ជម្រុញបានជាទឹកចិត្តអោយមានកម្លាំងចិត្ត។ អ្វីដែលលោកអរគុណនោះ គឺបានលោកកូន ចិន ដែលពលរដ្ឋខ្មែរ គោរពស្រឡាញ់ព្រោះ លោកអោយតែពលរដ្ឋយើងនៅទីនោះមានរវល់ គឺចុះជួយចាត់ចែង មិនថាភាពរីករាយឬទុក្ខលំបាក។ លោកកូន ចិន បានកាដូស្របៀរជូនដល់កម្មវិធីលោកយប់នោះ។ លើសពីនេះទៀតសោត ក៍មិនភ្លេចលោគីម គីម ដែលអាណិតស្រឡាញ់លោកបានចាត់ចែងរៀបចំកម្មវិធី ទាំងចង់ទាំងស្រុង ដែលលោកសូមរំលឹកបុគ្គល២រូបនេះ។ ជាពិសេសថ្លែងអំណរគុណដល់មិត្តភក្តិទាំងអស់ និងភ្ញៀវកិត្តិយសបានចូលរួម ស្តែងពីការរាប់អានគ្នា រួបរួមគ្នា។
ភ្ញៀវកិត្តិយស មានការភ្ញាក់ផ្អើលដោយបាននទស្សវដ្តីល្បីឈ្មោះនៅ ប្រទេសហ្វីលីពីនបានចុះកុងត្រាថ្ងៃពិធីនោះ សម្រាប់ថតប្រូម៉ូត។ លោកសិទ្ឋហាក់ភ្ញាក់ផ្អើលអរមួយតង់ទៀតដែលបាន ខាងទស្សនាវដ្តីលេចធ្លោយកកូនខ្មែរម្នាក់រួមការងារ ក្រោយឃើញរូបរាង និងទេពកោសល្យ។ វិសិទ្ឋ ក៍មិនភ្លេចដឹងគុណឪពុកម្តាយ ដែលតស៊ូចិញ្ចឹមទូន្មានអោយ លោករៀនសូត្រចេះដឹងហើយបានមកដល់ស្រុកគេ។