ភ្នំពេញ៖ លោក គឹម មករា ស្ថាបនិកក្រុមហ៊ុនកាវវិទ្យាសាស្រ្ត រចនា GLUE VIP មិនត្រឹមតែបុគ្គល ឆ្នើមក្នុងការធ្វើជំនួញដឹកនាំក្រុមហ៊ុនឲ្យរីកចម្រើននោះទេ ថែមទាំងជាបុគ្គលម្នាក់ដែលបានគិតគូរជួយ បង្កើតការងារដល់ប្រជាពលរដ្ឋមួយចំនួនទៀតផងខណៈដែលប្រទេសកម្ពុជាកំពុងរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩ ដូចបណ្តាប្រទេសនៅលើពិភពលោកផងដែរ ។
បើតាមប្រសាសន៍របស់ស្ថាបនិកក្រុមហ៊ុនកាវវិទ្យាសាស្រ្ត រចនា GLUE VIP បានជម្រាបឲ្យដឹងថា ក្នុងនាមលោកជាកូនខ្មែរមួយរូបការជួយជ្រោមជ្រែងតាមលទ្ធភាពដែលអាចធ្វើបានក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលគឺជាកាតព្វកិច្ចយ៉ាងចាំបាច់ និងសំខាន់ខ្លាំងណាស់ ។ លោកបាន បន្តថា រហូតដល់ពេលនេះមានអ្នកជំនួញមួយចំនួនហើយដែលលោកបានបណ្តុះបណ្តាល ។ ក្រៅពី នេះលោកក៏បានជួយចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋមួយចំនួនទៀតផង ។
សូមជម្រាបថា លោក គឹម មករា ស្ថាបនិកក្រុមហ៊ុនកាវវិទ្យាសាស្រ្ត រចនា GLUE VIP មិនត្រឹមតែ គិត គូរក្នុងការដឹកនាំក្រុមហ៊ុន និងជួយបង្កើតការងារឲ្យប្រជាពលរដ្ឋមួយចំនួននោះទេ ថែមទាំង ជាបុគ្គល មួយរូបដែលតែងតែជួយសង្គមជាតិតាមរយៈសកម្មភាពមនុស្សធម៌នានាជួយដល់អ្នកកម្សត់ទុរគត៌ ចាស់ជរា ជនពិកា និងក្មេងអនាថាគ្មានទីពឹងជាដើម ដើម្បីបង្ហាញអំពីមនោសញ្ចេតនាក្នុងនាមជាពល រដ្ឋម្នាក់ផង និងដើម្បីបង្ហាញអំពីវប្បធម៌ចែករំលែកផងដែរ ៕