ភ្នំពេញ៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបទីតាំងភោជនីយដ្ឋានមួយកន្លែងកាលពីវេលាម៉ោង១១និង៤០ នាទីយប់ថ្ងៃទី០៤ ខែ សីហា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ចំណុចជិតនឹងផ្សារបឹងបៃតង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលលួចបើកឲ្យមានការរៀបចំកម្មវិធីខួបកំណើត និងមានការជួបជុំប្រមូលផ្តុំគ្នាខុសពីគោលការរបស់រាជរដ្ឋភិបាល ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកអភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំ និងបើកហាងផឹកស៊ីជួបជុំគ្នានោះទេដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីត១៩ ។ ប៉ុន្តែផ្ទុយទៅវិញហាងឈ្មោះ នីសាកែវព្រិល មិនគោរពតាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានបាននាំគ្នារៀបចំកម្មវិធីខួបកំណើត និងមានការជួបជុំ និងប្រមូលផ្តុំគ្នាខុសពីគោលការរបស់រាជរដ្ឋភិបាលទើបខាងគណ:បញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះទៅបង្រ្កាបភ្លាមៗ និងឃាត់បានមនុស្សប្រុសស្រីចំនួន១៣នាក់ ។
ភ្លាមៗនោះក្រុមគ្រូពេទ្យចុះមកយកសំណាកចំពោះមនុស្សដែលបានធ្វើការឃាត់ខ្លួនទាំង១៣ នាក់ ដោយលទ្ធផលគឺអវិជ្ជមានទាំងអស់ ។ បន្ទាប់មកទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនម្ចាស់ហាងម្នាក់ ដឹកយកទៅអធិការខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំបន្ត ចាត់ការទៅតាមនីតិវិធី ។ ចំណែកឯនារី១២នាក់ទៀតបានធ្វើការអប់រំណែនាំ និងឲ្យត្រឡប់ទៅលំនៅឋានវិញ ៕