ភ្នំពេញ៖ លោក តុង សៀកអាន រហ័សនាម ស្តេចសេវាកម្ម ដែលជានាយកប្រត្តិបត្តិក្រុមហ៊ុន CH HOME SERVICES បានបង្ហើបឲ្យដឹងនូវតិចនិចដែលជាគន្លឹះសំខាន់មួយពាក់ព័ន្ធនឹងវិធីសាស្ត្រនៃ ការគ្រប់គ្រងដើម្បីឲ្យមានដំណើរការល្អ និងដើម្បីចៀសពីបញ្ហាផ្សេងៗអំពីការប៉ះទង្គិចគ្នារវាងបុគ្គលិក និងអ្នកគ្រប់គ្រង ។ បើទោះជាបុគ្គលទាំងនោះសុទ្ធសឹង តែអាចផ្លាស់ប្តូ និងជ្រើសរើសថ្មីបានប៉ុន្តែបើ នៅ តែធ្វើបែបនេះពិបាកនឹងធានាដល់និរន្តរភាពការងារខ្លាំងណាស់ពិសេសទៅលើ ផ្នែកជំនាញនីមួយ ដែលជាសរសៃឈាមយ៉ាងសំខាន់ក្នុងក្រុមហ៊ុន ។
ដោយមើលឃើញថាអ្នកគ្រប់គ្រង និងបុគ្គលិកជាផ្នែកសំខាន់ និងដើម្បីកុំឲ្យបញ្ហាណាមួយដែលបាន កើតឡើងកាន់តែរីកធំដែលបង្កផលប៉ះពាល់ដល់ក្រុមហ៊ុន លោក តុង សៀកអាន បានបង្ហោះសារក្នុងគណនីហ្វេសប៊ុកទុកជាតម្រុយនៃការដោះស្រាយមួយថា «ពេលដែលយើងជ្រើសរើសអ្នកគ្រប់គ្រង មកគ្រប់គ្រងបុគ្គលិកយើងគាត់ត្រូវដើរតួដូចជាប្រពន្ធយើង ដូចឆ្នេះពេលម្តាយធ្វើបាបកូនអាចប្រាប់ប៉ាបាន» ។ នេះជាវិធីសាស្ត្រ និងជាគន្លឹះមួយក្នុងចំណោមយុទ្ធសាស្ត្រជាច្រើនទៀតរបស់ថ្នាក់ដឹកនាំក្រុម ហ៊ុនដែលគ្រប់គ្រងបុគ្គលិក ។
សូមជម្រាបថា លោក តុង សៀកអាន រហ័សនាម ស្តេចសេវាកម្ម ដែលជានាយកប្រត្តិបត្តិក្រុមហ៊ុន CH HOME SERVICES ត្រូវបានគេមើលឃើញថាជាថ្នាក់ដឹកនាំក្រុមហ៊ុនគំរូ មួយរូបដោយលោក មិនប្រកាន់ខ្លួន ជាមួយនឹងបុគ្គលិកនោះឡើយ ។ លោកបានធ្វើឲ្យនិរន្តរភាពការងារប្រព្រឹត្តទៅបាន យ៉ាងរលូន ដែល កំពុងវិវត្តខ្លួនបានយ៉ាងលឿនរហ័សឆ្ពោះទៅរកស្តង់ដាអន្តរជាតិ ដោយគ្រោងនឹង បោះទុនយ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងពេលខាងមុខដ៏ខ្លីនេះ ។ ក្រុមហ៊ុននេះមានសេវាកម្មគ្រប់បែបយ៉ាងទាំងអស់ដោយក្នុងនោះរួមមាន បូមលូ ជួសជុល ទឹកភ្លើង ជួសជុលជំរាបទឹក និងសេវាផ្សេងៗទៀតជាច្រើន ពោលគឺឲ្យតែបងប្អូនមានបញ្ហាតាមផ្ទះ សណ្ឋាគារ ខុនដូរ និងក្រុមហ៊ុនជាដើម អាចទាក់ទងស្តេចសេវាកម្មដល់ក្រុមហ៊ុន ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 078817700 និង010817700 ៕