ភ្នំពេញ៖ លោក តុង សៀកអាន រហ័សនាមស្តេចសេវាកម្ម ដែលជានាយកប្រត្តិបត្តិក្រុមហ៊ុន CH HOME SERVICES ទម្រាំតែទួលបាននូវជីវិតល្អប្រសើរត្រចះត្រចង់ដូចពែលនេះលោកធ្លាប់ហែលឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងជីវិត ស្រាប់តែនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ទម្លាយរឿងទាំងអស់មិនលាក់លៀម ។
នាយកប្រត្តិបត្តិក្រុមហ៊ុន CH HOME SERVICES បានបង្ហោះសារក្នុងហ្វេសប៊ុកថា តើមានអ្វីដែលខ្ញុំមិនធ្លាប់ជួបនោះ! អាយុ៥ឆ្នាំបេះបន្លែលក់ ។ រែកទឹកកាត់ព្រែកឆ្លងជ្រាំងទន្លេរទុកសំរាប់បំរើអ្នកដ៏ទៃ ។ ស៊ីឈ្នួលមើលគោអោយគេ ។ មិនមានលុយទៅរៀន សូម្បីតែ៥០០៛ ។ ជិះកង់អត់កែបពីរនាក់បងប្អូន។ទៅធ្វើការមិនមានលុយញាំបាយឃ្លានតែទ្រាំ ។ មិនមានលុយរៀនគួរ ត្រូវរងសំពាទនូវការផ្តល់តម្លៃមិនស្មើគ្នា ។ ម្តាយឈឺមិនមានលុយមើលថែព្យាបាល ។ មិនទទួលលុយសូកប៉ាន់ត្រូវគេគំរាមដល់ជីវិតស្រុកគេម្នាក់ឯងរងារ ។ តែងតែរស់នៅម្នាក់ឯងព្រោះត្រូវបំពេញការងារស្រុកគេ ។ វង្វេងរថភ្លើងស្រុកគេម្នាក់ឯង ( ចិន+ កូរ៉េ) ។ ដេកស្រក់ទឹកភ្នែកនឹកស្រុកព្រោះតែទំនួលខុសត្រូវ ។ ធ្លាប់ចាយប្រាក់ខែ ៤៥០០ដុល្លារ មកដឹកម្ហូបបានលុយធីប ៥០០រៀល ។ Covid19 បានដាក់សំពាទមួយទៀត ដើរស្ទើប៉ែងជើងខ្លួនឯង ។
លោក តុង សៀកអាន បានលើកឡើងបន្តថា «ការឈឺចាប់លើសលប់បានបង្រៀខ្ញុំអោយប្រឹងទោះការលំបាកនោះបែបណា។ ពេលនេះជាពេលដែលខ្ញុំត្រូវប្រមូលនិងប៉ះប៉ូវមកវិញនូវការឈឺចាប់ទាំងនោះវាជាមេរៀនដែលមិនអាចបំភ្លេចបាន» ។
បន្ទាប់ពីបានឃើញសាររបស់នាយកប្រត្តិបត្តិក្រុមហ៊ុន CH HOME SERVICES ដែលបានបង្ហោះនេះភ្លាម គេសង្កេតឃើញមហាជនច្រើនដែលមានរឿងរ៉ាវធ្លាប់ហែលឆ្លងកាត់ការលំបាកប្រហាក់ប្រហែលនឹងលោកលោក តុង សៀកអានដែរនោះបានចូលខំម៉ិនបញ្ចេញមតិចំពោះសារនេះ ។ ក្នុងនោះមានគណនីហ្វេសប៊ុកមួយឈ្មោះ Noth Vann បានខំម៉ិនលើកទឹកចិត្តថា «វាជាគ្រឹះដែលនាំមកដល់ថ្ងៃនេះ សូមគិតពីសុខភាពផង ប្អូនជោគជយ័ទាំងអស់ណា គ្រួសារ សុខភាព ចំណងទាក់ទង មនុស្សជំវិញយើង ៕