អ្នកលេងបណ្តាញសង្គមហ្វេសប៊ុករំជួលចិត្តខ្លាំង និងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលឃើញទិដ្ឋភាពក្មេងតូចពីរនាក់ដែលបានគេងនៅនៅមុខផ្ទះអ្នកដទៃ ព្រោះតែម្ដាយជិះម៉ូតូទៅចោល ក្រោយដឹងថា លោកយាយបានស្លាប់ដោយសារវីរុសកូវីដ-១៩ ។
បើតាមម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Ra Small បង្ហោះនូវរូបភាពក្មេងទាំងពីរ និងបានរៀបរាប់ថា«យាយស្លាប់ដោយសារជំងឺកូវីដ ម្តាយជិះម៉ូតូទៅចោល ខ្លាចគេដេញមកសុំពួកខ្ញុំ ពូអើយពូសុំដេកនៅហ្នឹងផងខ្លាចគេវ៉ៃ» ។ ដោយក្តីអាណិតអាសូម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបានឲ្យក្មេងទាំងពីរគេងនៅនឹងមុខផ្ទះមានការរៀបចំមុងឲ្យទៀតផង ។
ទិដ្ឋភាពនេះបានអង្រួនដួងចិត្តដល់មហាជនខ្លាំង ក្នុងនោះគេងសង្កេតឃើញមានសប្បុរសជនជាច្រើនប្រកាសរកក្មេងស្រីដ៏កម្សត់រូបនេះ ដើម្បីផ្ដល់ជាថវិកា និងសម្ភារមួយចំនួន និងមានអ្នកចិត្តបុណ្យខ្លះចង់យកទៅចិញ្ចឹមទៀតផង ។ បើតាមការឱ្យដឹងពីមហាជន ក្មេងស្រីរូបនេះ រស់នៅ ភូមិបុរីកម្មករ ផ្លូវ ២៧១ រាជធានីភ្នំពេញ ៕