ព្រៃវែង៖ លោកស្រី សៀង សុភក្តិ ប្រធានក្រុមហ៊ុនគ្រឿងសំអាង វិមានរចនា រួមជាមួយនឹងកូនចៅ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានផ្តល់គ្រឿងឧបភោគបរិភោគ និងថវិការដល់ប្រជាពលរដ្ឋ១០០គ្រួសារ និងជនចាស់ជរា ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង ។
អំណោដែលជាគ្រឿងឧបភោគបរិភោគដែលលោកស្រីបានផ្តល់ជូនក្នុងឱកាសនោះរួមមាន ថវិកាចំនួន២ម៉ឺនរៀល មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១ឡូ អង្ករ១បេ ទម្ងន់២០គីឡូ ប្រេងឆា១ដប ប៊ីចេងកន្លះគីឡូ១កញ្ចប់ ប្រេងកូឡាវិមានរចនា១ដប ។ មិនតែប៉ុណ្ណោះលោកស្រីអគ្គនាយិកាបានឧត្ថម្ភថវិកាមួយចំនួនដល់ឃុំ និងស្រុកថែមទៀតផងដើម្បីជួយសម្រួលដល់កិច្ចការងារផ្សេង ។
សូមជម្រាបថា លោកស្រី សៀង សុភក្តិ អគ្គនាយិកាក្រុមហ៊ុនគ្រឿងសំអាង វិមានរចនា មិនត្រឹមតែថ្វើសកម្មភាពសប្បុរសធម៌ដោយផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋនោះឡើយ កន្លងមកលោកស្រីតែងចូលរួមយ៉ាងសកម្មជាមួយនឹងសកម្មភាពសប្បុរសធម៌ជាមួយកាកបាទក្រហមកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ៕