ភ្នំពេញ៖ អ្នករកស៊ីមានចំនួនមិនតិចនោះទេ ដែលមានក្តីសុបិនចង់ក្លាយជាម្ចាស់ប៊្រេនថ្មីទទួលបានសិទ្ធផ្តាច់មុខផ្ទាល់ខ្លួន ដើម្បីងាយស្រួលចែកចាយផលិតផលរបស់ខ្លួនក្នុងទីផ្សារនៅទូទាំងប្រទេសដល់អតិថិជនរបស់ខ្លួន ។ ជាក់ស្តែងថ្មីៗនេះសាយ វិនសាំុង និងភរិយាបានទទួលសិទ្ធផ្តាច់មុខផលិតផលស្ព្រៃយ៍ជម្រុះរោម Hair Removal ពីក្រុមហ៊ុនគ្រួសារកក់ក្តៅ ។
លោកសាយ វិនសាំុង និងភរិយា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញជួបលោក ឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅដើម្បីប្រគល់ប្រាក់ និងដើម្បីទទួលបានសិទ្ធពេញនលេញជាម្ចាស់ផលិតផល Hair Removal ផ្តាច់មុខនៅក្នុងទីផ្សារកម្ពុជា បន្ទាប់ពីលោកបានបោះជំហ៊ានចូលក្នុងវិស័យជំនួញអនឡាញមួយរយៈកន្លងមកនេះ ។
បើតាមលោកសាយ វិនសាំុង បានជម្រាបឲ្យដឹងថា បន្ទាប់ពីបានប្រឡូកខ្លួនចូលក្នុងវិស័យជំនួញនៅ កម្ពុជាមួយរយៈកន្លងមកនេះនៅថ្ងៃដែលលោក និងភរិយាទទួលបានសិទ្ធផ្តាច់មុខលើផលិតផល Hair Removal គឺជាការបោះជំហ៊ានចូលក្នុងវិស័យជំនួញនេះមួយកម្រិតទៀត ហើយក៍ជាមោទនភាពខ្ពស់បំផុតដែលបានសម្រេចជោគជ័យជាបន្តបន្ទាប់រហូតអាចបង្កើតប៊្រេនថ្មីផ្ទាល់ខ្លួនបាន ។ លោកអះអាងថា លោកមានទំនុកចិត្តខ្ពស់ចំពោះផលិតផល Hair Removal នេះខ្លាងណាស់ក្នុងការជ្រៀតចូលក្នុងទីផ្សារកម្ពុជាចែកចាយដល់អតិថិជនរបស់ខ្លួន ។
សូមជម្រាបថា ការផ្តល់ជូននូវសិទ្ធផ្តាច់មុខចំពោះផលិតផលនីមួយៗរបស់ក្រុមហ៊ុនគ្រួសារកក់ក្តៅនេះ មិនមែនមានតែលោកសាយ វិនសាំុង និងភរិយានេះនោះទេកន្លងមកក្រុមហ៊ុននេះបានផ្តល់សិទ្ធផ្តាច់មុខនូវផលិតផលមួយចំនួនហើយដល់អតិថិជនរបស់ខ្លួនចាប់តាំងពីប្រធានស្ថាបនិកក្រុមហ៊ុននេះបើកទំព័រជំនួញថ្មីដោយបើកឱកាសផ្តល់សិទ្ធអ្នកចង់បង្កើតប៊្រេនផលិតផលថ្មីផ្តាច់មុខ ៕