ភ្នំពេញ៖ អ្នកដឹកនាំសម្ដែង និងជាតារាសម្ដែងវ័យក្មេងដែលកំពុងល្បីកក្រើកពេញបណ្តាញសង្គមគឺ លោក ផាន់ រ៉ុង ពេលនេះបានទម្លាយរឿងផ្សាភ្ជាប់ថូផ្ការជួយផ្សាភ្ជាប់ចំណងស្នេហ៍ ដែលជាការសម្តែង សាច់រឿងមួយបញ្ជាក់អំពីតថភាពមួយនៃសង្គមដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និង បណ្តាអ្នកគាំទ្ររបស់លោកយ៉ាងខ្លាំង ។
ការទម្លាយរឿងពិសេសនេះតាមរយៈកិច្ចសម្ភាសន៍ដោយផ្ទាល់ឲ្យសារព័ត៌មានពេជ្រញូ (pichnewstv )ដែលបានរៀបចំឡើងកាលពីពេលថ្មីៗកន្លងទៅនេះដែលមានការសម្របសម្រួលដោយពិធីករកូតាដ៏ស្រស់សង្ហា និងមានការចូលរួមជាកិត្តិយសពីលោកគឹម មករា អគ្គនាយកក្រុមហ៊ុនកាវវិទ្យាសាស្ត្ររចនា Glue VIP ដែលជាដៃគូរសហការយ៉ាងសំខាន់មួយរបស់តារារូបនេះ ។
លោកផាន់ រ៉ុង បានឲ្យដឹងថា សាច់រឿងនោះគឺចំថ្ងៃខួបកំណើតប្រពន្ធរបស់លោកដែលរូបលោកបាន ត្រៀមកាដូពិសេសគឺថូផ្កាដ៏ស្រស់ស្អាតមួយ ដើម្បីធ្វើឲ្យភរិយាសប្បាយចិត្ត និងរំភើបចិត្តនៅក្នុងថ្ងៃពិសេសនេះ ។ ប៉ុន្តែគាប់ជួនពេលនោះបន្ទាប់ពីបានជូនកូដូពិសេសនេះហើយ ស្រាប់តែនារីម្នាក់នៅផ្ទះក្បែរគ្នាចាប់អារម្មណ៍នឹងរូបលោកហើយបានឲ្យអង្គរក្សរបស់ខ្លួនមកហៅរូបលោកឲ្យទៅជួយមើលម៉ាស៊ីត្រជាក់ដែលខូច ដោយមិនដឹងថាជាល្បិចធ្វើស៊ីនោះឡើយ ។ ពេលចូលទៅក្នុងផ្ទះរបស់នារីនៅក្បែរនោះស្រាប់តែរូបនាងចាប់បង្ខំទាំងកំរោលតែម្តង ។
ដោយសាបាត់ប្តីយូពេក ភរិយារបស់លោកបានចេញមករកស្រាប់តែឃើញរូបលោកនៅជាមួយនារីនៅផ្ទះក្បែរគ្នានោះកំពុងធ្វើសកម្មភាពដែលមិនសម្យធ្វើឲ្យភរិយារបស់លោកមានការយល់ច្រឡំខឹងជាខ្លាំង ស្ទុះត្រឡប់ទៅផ្ទះវិញទាញកាដូថូផ្កាទើបទិញឲ្យថ្មីៗបោកចោលតែម្តង ។ ដើម្បីលួងលោមប្រពន្ធលោកបានយកថូកដែលបែកនោះយកផ្សាភ្ជាប់គ្នាវិញជាមួយនឹងកាវវិទ្យាសាស្ត្ររនចា Glue VIP ដែលមាន គុណភាពខ្ពស់ស្អិតជាប់បានយូបំផុត ។ បន្ទាប់ពីផ្សាផ្ជាប់ហើយលោកបានយកថូផ្កាទៅជិតប្រពន្ធ ហើយបានរៀបរាបដំណើរ រឿងការយល់ច្រឡំនោះ រួមទាំងអង្គរក្សរបស់ នារីផ្ទះក្បែរនោះជួយធ្វើជា សាក្សីបញ្ជាក់ផងទើបប្រពន្ធ របស់លោកត្រជាក់ចិត្តឈប់ខឹងនឹងរូបលោក ទើបបានក្លាយជាខ្លឹម សារ យ៉ាងសំខាន់គឺផ្សាផ្ជាប់ថូផ្កាផ្សាផ្ជាប់ចំណងស្នេហ៍ ៕