ភ្នំពេញ៖ ការចង់បង្កើតប្រ៊ែន(Brand)ដែលជាផលតិផលផ្តាច់មុខប្រកបដោយគុណភាព និងទទួលស្គាល់ត្រឹមត្រូវស្របច្បាប់ជាបញ្ហាសំខាន់ដែលអ្នករកស៊ី ឬអ្នកធ្វើជំនួញចង់បានបំផុត ដែលរហូតដល់ពេលនេះការបង្កើតប៊្រែនថ្មីផ្តាច់មុខកាន់តែពេញនិយមខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា ។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទដល់ការបង្កើតប៊្រែននោះត្រង់ថាមិនដឹងត្រូវធ្វើដូចម្តេច និងមានលក្ខ័ណអ្វីខ្លះដែលអាចបង្កើតប៊្រែនថ្មីមួយដោយមានការទទួលស្គាល់គុណភាពស្តង់ដាដែលមានលក្ខណៈស្រប់ច្បាប់ត្រឹមត្រូវ និងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ។
ដើម្បីដោះស្រាយបញ្ហាលលំបាក់ទាំងអស់នេះប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅលោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ ហ៊ឹម សុភ័ក្រ អគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្តៅ បានរៀបចំនូវវេសាកម្មពិសេស One stop service ដែលជាសេវ៉ាកម្មរកគ្រប់ដំណោះស្រាយទាំងអស់ពិសេសលើការបង្កើតប៊្រែនផលិតផលថ្មីផ្តាច់មុខមួយដែលមានលក្ខណៈស្តង់ដាស្រប់ច្បាប់ ពោលគឺគ្រប់ផលិតផលទាំងអស់ដែលលោកអ្នកចង់បាន ។
ជាក់ស្តែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវហ៊ឹម សុភ័ក្រ អគ្គនាយិការបានទទួលនូវការពិភាក្សារពិសេសជាមួយអតិថិជនខាងគ្លីនិកពេទ្យធ្មេញ មានបំណងចង់បង្កើតនូវផលិតផលប៊្រែនផ្ទាល់ខ្លួនសម្រាប់គ្លីនិកពាក់ព័ន្ធនឹងការសម្អាត និងអនាម័យមាត់ធ្មេញ ។ ក្នុងនោះ ខាងសេវ៉ាកម្ម One stop service រៀបចំពិភាក្សាលម្អិតអំពីរូបមន្តនៃការបង្កើតផលិតផលថ្មី និងទម្រង់សែមផល(sample)លើផលិតផលថ្មីនេះផងដែរ ។
សូមជម្រាបថា ក្រុមហ៊ុនគ្រួសារកក់ក្តៅបានសហការជាមួយដៃគូររោងចក្រក្រៅប្រទេស ចិន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ វៀតណាម សហរដ្ឋអាមេរិច ក្នុងការផលិតនូវផលិតផលសម្រាប់បងប្អូនដែលមានគោលបំណងចង់ក្លាយជាម្ចាស់ផលិតផល និងម្ចាស់ Brand ដោយខ្លួនឯង ៕