ហ្សាការតា៖រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៧,៨៩៩នាក់ ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយតែប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនជាង ២.៦លាននាក់ ។ នេះបើយោងតាមរាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។
ស្ថានភាពនៃការឆ្លងយ៉ងគំហុកនៅប្រទេសមួយនេះក្នុងរយៈពេល២៤ម៉ោងដូចគ្នា ប្រជាពលរដ្ឋដែលជាអ្នកជំងឺកូវីដ-១៩ចំនួន៨៦៤នាក់ ត្រូវបានក្រសួងសុខាភិបាលឥណ្ឌូណេស៊ីចេញតួលេខលើរបាយការណ៍របស់ខ្លួនថាបានស្លាប់បាត់បង់ជីវីត ដែលធ្វើឲ្យអ្នកស្លាប់សរុបកើនជាង ៦៨,០០០នាក់ ។
ពាក់ព័ន្ធនឹងករណីឆ្លងរាត្បាតជំងឺកូវីដ-១៩ដ៏អាក្រកនៅប្រទេសអាស៊ីមួយនេះ បានផ្ទុះឡើងខ្លាំងនៅពេលដែលប្រជាពលរដ្ឋបានសម្រាកវិស្សមកាល Eid al-Fitr កាលពីខែមុន ក៏ដូចជាការមកដល់នៃវីរុសបំប្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌាឆ្លងចូលមកប្រទេស ធ្វើសន្ទុះនៃការឆ្លងហក់ឡើងលឿន និងច្រើនគួរឲ្យមានការព្រួយបារម្ភ ៕