អ្នកណាក៍ បង្ហាញនូវទុក្ខក្រៀមក្រំដែល បានដឹងដំណឹងថា ម្តាយពិធីការិនីល្បីល្បាញ ផ្ការីកគ្រប់រដូល យុគ ចិន្តា ជួបទុក្ខបាត់ម្តាយលាចាកលោកទៅ គ្មានវិលវិញ។ អ្នកនាងមិនដឹងថា ទទួលយកបានកម្រិតណានោះទេ ហើយរូបភាពនេះ ប្រហែលជាអ្នកនាងពិបាកធ្វើចិត្តព្រោះ អ្នកនាងសែនស្រឡាញ់អ្នកមានគុណនេះណាស់ ទៅណាមកណានាំទៅជាមួយរហូត។
ម្តាយយុគ ចិន្តា អ្នកស្រីខឹម ផល្លី ប្រហែលជាមានវ័យ៧០ឆ្នាំ ។ អ្នកស្រីធ្លាប់រស់នៅ អាមេរិក នឹងទើបតែបានមករស់នៅក្នុងប្រទេសប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជួយមើលថែមុខរបរ កូនស្រីដែលមានហាងច្រើន។ អ្នកស្រី និងយុគ ចិន្តា រមែងនាំគ្នាធ្វើបុណ្យចែកទានសាងកុសលណាស់ ព្រោះអ្នកនាងចិន្តា និងម្តាយមាននិស្ស័យខាងពុទ្ឋសាសនាខ្លាំង ហើយរមែងទៅវត្តអារាមឬជួយសាងសង់វត្តអារាម។ នៅពេលជួបរឿងតក់ស្លុតបែបនេះ យុគ ចិន្តា បាត់ជំហរបែបណាទៅ ព្រោះម្តាយអ្នកនាងជាមនុស្សរឹងមាំល្អ សុខភាពវិញរឹងបុឹង។
យោងតាមបណ្តាញសង្គមរបស់ ពិធីការិនីឌួង ហ្សូរីដា បានបង្ហោះសានូវសេចក្តីពាក្យពេចន៍ថា « 12-07-2021 : ចូលរួមសោកស្តាយនិងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី Chinda Yok លឿនពេកហើយ ហ្សូអើយ..!😭មាក់បងអត់មានឈឺអីអោយពួកបងពិបាកទេ😭 លឿនពេកហើយ😭 បងជួយគាត់មិនទាន់😭
🙏🏻សមអោយវិញា្ញណក្ខណ្ឌម៉ាក់អ៊ុទៅអោយបានសុខ😭😭ជាតិក្រោយសូមអោយម៉ាក់អ៊ុបានជួបប្រសព្វនូវអ្វីល្អៗដូចជាតិនេះទៀត🙏🏻 កមួយតែងតែកោតសរសើរម៉ាក់អ៊ុជាស្រ្តីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិចខ្មែរ ម្នាក់ឯង មិនអោយពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុផុត ក៍ម៉ាក់អ៊ុមិនអោយកូនចៅណាមកពិបាកជាមួយម៉ាក់អ៊ុទៀត😭»។