Botswana៖ ក្រុមហ៊ុនរុករករ៉ែមួយនៅប្រទេស Botswana បានប្រកាសរកឃើញត្បូងពេជ្រពណ៌សដ៏ ធំមួយគ្រាប់ដែលមានទម្ងន់រហូតដល់១១៧៤ ការ៉ាត់ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដែលក្លាយជា ត្បូងពេជ្រធំ លំដាប់លេខ២នៅលើពិភពលោក ។
ត្បូងពេជ្រមួយគ្រាប់នេះត្រូវបានក្រុមហ៊ុន Lucara Diamond បានរកឃើញកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ។ បន្ទាប់មកក្រុមហ៊ុនខាងលើនេះបានធ្វើការដាក់បង្ហាញនូវគ្រាប់ពេជ្រដ៏ធំនេះទៅកាន់គណៈរដ្ឋមន្ត្រីប្រទេស Botswana នៅក្នុងទីក្រុង Gaborone នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១កន្លង ទៅថ្មីៗនេះ ។
សូមជម្រាបថា ប្រទេស Botswana ជាប្រទេសចម្បងគេលើពិភពលោក ដែលបានរកឃើញនូវគ្រាប់ ពេជ្រដែលធំៗជាងគេដោយក្នុងចំណោមគ្រាប់ពេជ្រធំបំផុតចំនួន១០គ្រាប់លើពិភពលោកត្រូវបានប្រទេស Botswanaនេះរកឃើញចំនួន៦គ្រាប់ទៅហើយ ។ កាលពីខែមិថុនាកន្លងទៅក្រុមហ៊ុន Debswana បានរកឃើញគ្រាប់ពេជ្រធំលំដាប់ទី៣លើពិភពលោកមួយគ្រាប់ដែលមានទម្ងន់១០៩៨ ការ៉ាត់ ៕