ព្រះសីហនុ៖ បន្ទាប់ពីបានឃើញនូវទិដ្ឋអ្នកប្រមូលសម្រាមនៅតាមផ្លូវសារណៈដើម្បីកុំឲ្យស្ទះលូបង្កជាទឹកជន់លិចទាំងក្នុងពេលដែលមេឃកំពុងភ្លៀងរងារញ័រញាក់នោះដែលអភិបាលខេត្តព្រះសីហនុបានបង្ហោះ ធ្វើឲ្យមហាជនអាណិតអាសូរជាខ្លាំងដល់បុគ្គលិកទាំងនោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះបានបង្ហោះនូវរូបភាព និងសារថា«ដាក់លូហើយត្រូវដើរររើសសំរាមទៀត ពេលមានភ្លៀង រើសមិនទាន់ ស្ទះទឹកពេញលើថ្នល់ បើទាំងអស់គ្នាចូលរួមទុកដាក់ និងជួយរើសសំរាមប្រហែលអត់ស្ទះទឹកភ្លៀង» ។
បើទោះបីយ៉ាងណាក្តីក្រោយពីបានឃើញនូវរូបភាព និងសារនេះមហាជនជាច្រើនចូលសែចែកចាយបន្ត និងបានចូលខំម៉ិនបញ្ចេញមតិលើបញ្ហានេះដោយជារួមមហាជនចង់ឲ្យមានការរួមគ្នាគិតគូរលើបញ្ហាគ្រប់គ្រងសំរាមឲ្យបានល្អដើម្បីចៀសវាងនូវបញ្ហាមួយចំនួនដូចជាបញ្ហាស្ទះលូ លិចផ្លូវ និងបរិស្ថានមិនល្អជាដើម ។ ម្យ៉ាងទៀតដើម្បីធ្វើឲ្យសោភ័ណ្ឌភាពបរិស្ថានស្អាតដើម្បីលើកមុខមាត់ប្រទេសកម្ពុជាដែលមានបរិស្ថានល្អលើឆាកអន្តរជាតិផង ៕