ភ្នំពេញ៖ បុរសម្នាក់បានប៉ុនប៉ងធ្វើឃាតខ្លួនឯងរហូតដល់៣ដង ដោយមិនដឹងមកពីមូលហេតុអ្វីនៅឡើយកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីដែលបុរសខាងលើប៉ុនប៉ងធ្វើអត្តឃាតទាំង៣លើកនោះរួមមាន លើកទី១-បានរកលោតពីលើអគារផ្សាអូឬស្សី ប៉ុន្តែបានសន្តិសុខផ្សារជួយឃាត់ទាន់ពេលយកចុះមកក្រោមវិញ លើកទី២-ទៅឡើងលើអគារកន្លែងអង្គការមួយនៅម្តុំផ្សារកណ្តាលបានលោតចុះមកក្រោមចំរថយន្តរងរបួសជើងរួចបានសមត្ថកិច្ចចុះមកជួយទាន់ម្តងទៀត និងលើកទី៣-ដើរមកដល់ផ្លូវ៦៣ ខណ្ឌដូនពេញ មកអារកខ្លួនឯង បណ្តាលឲ្យឈាមស្រោចខ្លួន សំណាងល្អមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់ ។
ភ្លាមៗនោះក្រោយកើតហេតុមកសមត្ថកិច្ចសង្កាត់ផ្សារថ្មីទី៣ បានចុះមកដល់រួចទំនាក់ទំនង ទៅរថយន្តសង្រ្គោះបន្ទាន់ ឲ្យចុះមកដឹកយកបុរសខាងលើ ទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះ ៕