បុរសវ័យចំណាស់ម្នាក់ឈ្មោះ Marguez មកពី Puerto Rico បានបំបែកកំណត់ត្រាពិភពលោកថ្មី ដែលជាមនុស្សមានមានវ័យចំណាស់បំផុតនៅលើពិភពលោកដែលមានជា១១២ឆ្នាំ ។ នេះបើយោងតាមសៀវភៅកំណត់ត្រាឯកត្តកម្មពិភពលោក ដែលបានចេញផ្សាយនៅលើវេបសាយរបស់ខ្លួនកាលពីពេលថ្មីៗនេះ ។
បុរសវ័យចំណាស់រូបនេះកើតនៅ Carolina ស្ថិតនៅភាគខាងកើតក្រុង San Juan នៃដែនដី Puerto Rico ក្នុងឆ្នាំ១៩០៨ ដែលជាកូនប្រុសទី២ ក្នុងចំណោមបងប្អូន១១ នាក់ ។ លោកតាបានរៀបបង្គលការជាមួយឧត្តមភរិយាអស់រយៈពេល៧៥ឆ្នាំមកហើយ ដោយភរិយារបស់លោកតាបានទទួលមរណភាបកាលពីឆ្នាំ២០១០ ។
ប្រភពពីសៀវភៅកំណត់ត្រាឯកត្តកម្មពិភពលោកខាងលើដដែលនេះបានបញ្ជាក់ថា ចំណងមេត្រីភាពស្វាមីភរិយាក្នុងគ្រួសារនេះ លោកតា និងភរិយា ទទួលបានចំណងដៃកូនចំនួន៤នាក់ ។ រហូតដល់បច្ចុប្បន្នលោកតាមានចៅចំនួន៥នាក់ និងចៅទួតចំនួន ៥នាក់ ៕