បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅដកហូតសត្វតោមួយក្បាលពីជនជាតិចិន ដែលកំពុងចិញ្ចឹមថែរក្សាសត្វតោ ប្រៀបដូចជាសមាជិកគ្រួសារ។ ដោយសំអាងថា ច្បាប់បានកំណត់ច្បាស់ ប្រជាពលរដ្ឋមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការចិញ្ចឹមសត្វកម្រ ឧទារហណ៍ដូចជាសត្វតោនេះជាដើម។
ជនជាតិចិនដែលជាម្ចាស់តោបានរៀបរាប់ថា សត្វតោដែលគេយកទៅនោះ គឺគ្រួសារខ្លួនបានចិញ្ចឹមតាំងតែពីតូចមក ដោយក្តីស្រលាញ់ដូចសត្វទូទៅដែរ។ ការចិញ្ចឹម គឺគ្រួសារគាត់មិនបានចិញ្ចឹម សម្រាប់លក់ដូរនោះទេ គឺគាត់ចិញ្ចឹមដូចសត្វទូទៅក្នុងផ្ទះរបស់គាត់ទាំងអស់។ គាត់សូមអភ័យទោសចំពោះការចិញ្ចឹមសត្វតោមួយក្បាលនេះ ធ្វើឲ្យបងប្អូនភ័យខ្លាចម្ចាស់តោបានបន្ថែមថា តោដែលគាត់ចិញ្ចឹមនោះគឺ មិនកាចទេ ហើយក៏ពួកគាត់មិនដែលធ្វើបាបដែរ។
តោដែលគាត់ចិញ្ចឹមនោះគឺគេជូនគាត់តាំងពីវានៅតូចមក ហើយក៏មិនមែនគាត់ទិញគេយកមកចិញ្ចឹមនោះដែរ អ្នកដែលឲ្យតោគាត់មកចិញ្ចឹមបានប្រាប់ថា ចិញ្ចឹមទៅមិនខុសច្បាប់ទេ ទើបគាត់យកមកចិញ្ចឹមតែបើដឹងថា ចិញ្ចឹមវាខុសច្បាប់គាត់ក៏មិនហ៊ានចិញ្ចឹមដែរ។
ម្ចាស់តោក៏បានសូមសំណូមពរដល់មន្ត្រីជំនាញជួយសម្របសម្រួលក្នុងការផាកពិន័យចំពោះគាត់ផង ព្រោះគាត់ជាជនជាតិដែលរស់នៅកម្ពុជាមិនដឹងថា ការចិញ្ចឹមនេះវាខុសនោះទេ៕