មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កើតចិត្តអាណិតអាសូរគ្រប់គ្នាស្ទើរទប់ទឹកភ្នែកមិនបាន បន្ទាប់ពីបានឃើញទិដ្ឋភាពគ្រួសារដ៏កម្សត់មួយ ដោយកូនតូចៗកំព្រាចំនួន៣នាក់ត្រូវម្តាយស្លាប់ចោលនៅពេលយប់ ស្អែកឡើងឳពុកបានដាច់សរសៃឈាមខួក្បាលស្លាប់ចោលថែមទៀត ដែលហេតុការដ៏ស្លុតចិត្តនេះបានកើតឡើងកាលពីថ្ងសទី២៧ ខែមិថុនា ឆ្នាំ២០២១ ។
បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ ម៉ែភក្រ្ត ងៀតក្របី ងៀតគោឆ្ងាញ់ បានបង្ហោះនូវទិដ្ឋភាពគ្រួសារសពកម្សត់ពីរនាក់ប្តីប្រពន្ធខាងលើ ជាមួយសារសែនខ្លោចចិត្តថា«ពិតជាសង្វេកពេកហើយប្រពន្ធស្លាប់យប់មិញ ល្ងាចនេះប្ដីដាច់សសៃឈាមខួរក្បាលស្លាប់តាមប្រពន្ធគាត់ទៀតបន្សល់ទុកនៅកូនៗតូចៗបីនាក់លោកអើយ កូនទី១-អាយុ៣ខួប ទី២-អាយុ២ខួប ទី៣-អាយុ១ខួប»។ ទន្ទឹមនឹងនេះម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបានអំពាវនាវដល់សប្បុរសជនឲ្យជួយដល់គ្រួសារខាងលើនេះផងដែរ ដោយគ្រួសារសពនេះមានស្រុកកំណើតនៅភូមិក្ងោកពង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។
ភ្លាមៗនោះបន្ទាប់ពីបានឃើញសារនេះ មហាជនអ្នកលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាស៊ែចែករំលែក និងចូលខំម៉ិនយ៉ាងព្រោងព្រាត ដោយក្នុងនោះមានម្ចាស់គណនីយហ្វេសប៊ុកមួយឈ្មោះ Bong Sophea បានខំម៉ិនថា«សូមអោយប្អូនទាំងពីរបានទៅដល់ភពឋានដែលស្ងប់សុខផងចុះ តែសែនអាណឹតកូនៗដែលគ្នានៅតូចៗត្រឹមតែមួយប៉ព្រិចភ្នែកបាត់បង់ទាំងឪពុកនិងម្តាយ» ។ ចំណែកហ្វេសប៊ុកឈ្មោះ Lö Më បានខំម៉ិនថា ជីវិតនេះកំសត់ពេកហើយបងទាំងពីរទៅបានសុខហើយសូមអោយពួកគាត់ទាំងពីរនាក់បានទៅកាន់សុគតិភពផងចុះ» និងហ្វេសប៊ុកម៉ាក់ កូនភ្លោះបានខំម៉ិនថា«ពុទ្ធោអឺយ កូនៗមិនទាន់ដឹងការស្លាប់ជាអីផង ឥឡូវកំព្រាទាំងម្ដាយទាំងឪពុកបែបនេះ» ៕