ពីថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១១និង ៣០ នាទី អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមជា មួយយោបល់របស់លោកវរសេ នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេ នី យ៍ឯក ពេជ្រ សារ៉ែន អធិការនគរ បាលក្រុងបា ត់ ដំបង បានដឹកនាំធ្វេីការឃាត់ខ្លួនជនសង័្សយឈ្មោះអឿ ង រ៉ាវីត ភេទប្រុស អាយុ ២១ឆ្នាំ មានទី លំនៅភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការ ដ្ឋាននគរបាល ក្រុងបាត់ ដំបង ដេីម្បីធ្វេីការស្រាវជ្រាវ ពីករណីលួច យក ម៉ូ តូនៅសង្កាត់វត្តគរ ក្រុងបាត់ ដំ បង។
ចំពោះករណីដែលឈានដល់ការឃា ត់ ខ្លួនបាន នេះគឺដោយយោងតាមពាក្យបណ្តឹ ង របស់ឈ្មោះអឿត នឿត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំ នៅ ភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ពីករណីអំពើលួចកាល ពី ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ វេលា ម៉ោង ១៣និង៣០នាទីនៅ ចំណុចក្រុម ទី១៣ ភូមិបល្ល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលករណីនេះជនសង័្សយមិ ន ស្គាល់ឈ្មោះបានលួចយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1Q- 98 62 ក្នុងពេលដែលគាត់ទុកនៅចំណុចខាងលេី។
នៅក្រោយពេលទទួលបាននូវពាក្យបណ្តឹង នេះសមត្ថកិច្ចនគរបាលបានធ្វេីការស្រាវជ្រាវរហូតកំណត់បានអំ ពីមុខសញ្ញានេះនិងបានធ្វេីការឃាត់ ខ្លួនជន សង័្សយខាងលេី និងដកហូតសម្ភារៈរួម មាន៖
-ម៉ូតូម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៥ពណ៌ខ្មៅចំនួន០១គ្រឿងជារបស់ជនរងគ្រោះ
-ស្លាកលេខម៉ូតូ1Q-9862បាត់ដំបង
-កូនសោរបំពុងចំនួន០១
-កូនសោរចិញ្ចៀនចំនួន០៤
-ទូណឺវីសចំនួន០១
-កុងទ័រម៉ូតូចំនួន០១
-ចង្កៀងភ្លើងមុខម៉ូតូចំនួន០១
-របាំងច្រវ៉ាក់ម៉ូតូចំនួនមួយគូរ
-តែមម៉ូតូចំនួនមួយគូរ
-អាវម៉ូតូចំនូនមួយគូរ
នៅចំពោះមុខសមត្ថកិច្ចជនសង័្យសខាងលេីបានឆ្លេីយសារភាពថា រូបគេ បានលួចយកម៉ូតូរបស់ជន រ ងគ្រោះខា ង លេីប្រាកដមែន។ សកម្មភាពដែ ល ខ្លួន លួចយកបាននោះគឺដោយឃេី ញម៉ូតូជនរងគ្រោះទុកប្រហែស ខ្លួនបានលួចបណ្តេីរចេញពីទីនោះបានឆ្ងាយបន្តិចទេីបខ្លួនកាត់ខ្សែភ្លេីងម៉ូតូរៀបចំតភ្ជាប់ចរន្តដែលអាចបញ្ឆេះម៉ូតូឱ្យឆេះបាន រួចជិះយកទៅដោះគ្រឿងបំបែក ជាច្រេីនកន្លែង។
សូមជម្រាបជូនថា កាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០១៩ មុខសញ្ញាឈ្មោះអឿង រ៉ាវីត ភេទប្រុសរូប នេះនិងបក្សពួកម្នាក់ទៀត បានធ្វេីសកម្មភាពលួ ច ដោះយកកង់ម៉ូតូមួយគ្រឿងជារបស់ស្រ្តីម្នាក់នៅ សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្នុងខណៈម្ចាស់ម៉ូតូទុកម៉ូតូនៅជិតវាលស្រែមួកន្លែង ទុកតែតួម៉ូតូឱ្យម្ចាស់បង្កឱ្យមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានមហាជនម្តងរួចមកហេីយ ។
សកម្មភាពកាល នោះ ត្រូវបានសមត្ថកិច្ចនគរ បាល ក្រុងបាត់ដំបងធ្វេីការស្រាវជ្រាវនិងឃាត់ ខ្លួនបញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់ នៅតុលាការ តែ ក្រោយពេលអនុវត្តទោសរួចនិងត្រូវបានដោះ លែងឱ្យមាន សេរីភាពឡេីងវិញ សាមីខ្លួនមិន បានកែប្រែគំនិតនោះទេ រូបគាត់បានបន្តស កម្មភាពដដែលនេះទៀត រហូតសមត្ថកិច្ចឃាត់ខ្លួនបាននៅពេលនេះតែម្តង។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូ នមកការិយាល័យជំនាញដេីម្បីអនុវត្តតាមផ្លូវច្បាប់ជាថ្មីម្តងទៀត