ភ្នំពេញ៖ ហ្វែនអ្នកគាំទ្រ និងមហាជនសម្តែងការព្រួយបារម្ភខ្លាំង នៅពេលឃើញតារាសម្តែងវ័យកណ្តាល អ្នកនាង ម៉ៅ សុចាន់ធី ដេកស្តូកស្តឹងនៅលើគ្រែពេទ្យហាក់ដូចជាកំពុងតែអស់សង្ឃឹមខ្លាំងចំពោះជីវិត ឬក៏កំពុងមានរឿងអ្វីមួយដែលធ្វើឲ្យអ្នកនាងពិបាកចិត្តខ្លាំងរហូតឈឺ ។
នៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែងរូបនេះ បានបង្ហោះសារទាំងអស់សង្ឃឹមថា «ពេលនេះទើបដឹងថាអ្វីៗក៍លែងចង់បានដែល។មនុស្សយើងម្នាក់ៗនឹងមានថ្ងៃនេះ ។ ជីវិត្តខ្ញុំមួយថ្ងៃកាច់ មួយថ្ងៃកោរសង្ឃឹមថាបងប្អូនយល់ពីរស្រីម្នាក់នេះ» ។
បន្ទាប់ពីឃើញសាររបស់អ្នកនាងម៉ៅ សុចាន់ធីដែលបង្ហោះនេះភ្លាម ហ្វែនៗ និងមហាជនជាច្រើនបានចូលខំម៉ិន(comment)បញ្ចេញមតិដោយភាគច្រើនក្នុងចំណោមហ្វែនៗ និងមហាជនទាំងនោះ បានបង្ហាញនូវការគោរពស្រាលាញ និងជូនពរដល់អ្នកនាងឲ្យឆាប់ជាសះស្បើយពីជំងឺត្រឡប់មកមានសុខភាពល្អប្រក្រតីឡើងវិញ ។ ក្រៅពីនេះគេសង្កេតឃើញមហាជនមួយចំនួនទៀតមានចម្ងល់ចំពោះសារនេះក្នុងនោះគណនីហ្វេសប៊ុកមួយឈ្មោះ«សៅ ហៀម»បានចូលខំម៉ិនថា «ប្អូនស្រីសម្លាញ់អូនកើតអីហ្នឹង បងសូមជូនពរឲ្យប្អូនមានសុខភាពល្អរឹងមាំឡើងវិញ ហើយឲ្យមានអាយុវែងណាប្អូនណា » ។