ខេត្តកំពង់ធំ ៖ ករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ចំណុចវាលស្រែក្នុងភូមិលាប ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបង្កដោយបុរសម្នាក់បានយកកាំបិតបុង័តោ កាប់ប្រពន្ធចំនួន០៨កាំបិត ចំក្បាលមុខនិងដៃបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់ក្នុងថ្លុកឈាមនៅវាលស្រែ រួចយកកាំបិតនោះមកអារ.កសម្លាប់ខ្លួន ឯងតាមក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវាបនសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា សាកសពស្ត្រីជាប្រពន្ធមានឈ្មោះយោក គឿន អាយុ៤៣ឆ្នាំ រស់នៅ ភូមិស្លាក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ចំណែកជនដៃដល់ជាប្តីឈ្មោះវ៉ាន់ លន់ អាយុ ៤៨ឆ្នាំ រងរបួសធ្ងន់ ។ នៅមុនពេលកើតហេតុបុរសជាប្តីដែលមានជំងឺសសៃប្រសាទ មិនស្រួលខ្លួន ប្រពន្ធបាននាំទៅពេទ្យដាក់សារ៉ូមស្រាប់តែ១១យប់បាត់ប្តីបានដោះសារ៉ូមចោលហើយចេញពីផ្ទះ បាត់ ប្រពន្ធកូនខំតាមរកដែរតែមិនឃើញ លុះព្រឹកឡើងឃើញប្តីមកផ្ទះវិញ តែមិនដឹងថាប្តីបានកាំបិតបុង័តោ មកសៀតជាប់ខ្លួនតាំងពីពេលណាមកនោះ ។
ពេលមកដល់ផ្ទះមិនបានចូលផ្ទះ បានដើរចេញទៀត ឆ្ពោះមកតាមវាលស្រែដោយសារប្រពន្ធបារម្ភនឹងប្តីហៅឲ្យចូលផ្ទះហូបបាយហូបទឹក ប៉ុន្តែជនដៃដល់ មិនស្តាប់ និងស្រែកមកវិញថាកុំតាម ។ បើទោះបីយ៉ាងណាក្តីប្រពន្ធនៅតែតាមហៅប្តី ស្រាប់តែផុតពីផ្ទះប្រហែលជាង១គីឡូដីប្តីបានដកកាំបិតប៉័ងតោកាប់ប្រពន្ធ០៨កាំបិត ចំក្បាលដៃនិងមុខស្លាប់ក្នុងថ្លុកឈាម ។ ចំណែកខ្លួនបានសម្រេចចិត្តអាកខ្លួនឯងតាមក្រោយប៉ុន្តែមិនស្លាប់បានត្រឹមរបួសធ្ងន់ ត្រូវ បានសមត្ថកិច្ចបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្ទោង បន្ទាប់មកបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យកំពង់ធំ ។ ចំណែកសពប្រពន្ធសមត្ថកិច្ចបានឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕