កំពង់ឆ្នាំង៖ គួរឲ្យអាណិតណាស់ឪពុកម្តាយយំបោកខ្លួនស្តាយកូនស្ទើរឆ្កួតទៅហើយដោយសារមួយពព្រិចភ្នែកសោះបែជាត្រូវបាត់បង់កូនស្រីតូច២នាក់ ខណៈក្មេងស្រី២នាក់នាំគ្នាចុះងូតទឹកលេងនៅរណ្តៅដីបានលង់ស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ និង៥៣នាទី ល្ងាច ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចរណ្តៅដីមួយកន្លែង ក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គិមានជ័យ ខេត្តកំពង់ឆ្នំាង ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្មេងទាំង២នាក់បងប្អូនខាងលើនេះរួមមាន ទី១-ឈ្មោះ ផល់ ស្រីដា ភេទស្រី អាយុ០៩ ឆ្នាំ និងទី២-ឈ្មោះ ផល់ ស្រីនាថ ភេទស្រី អាយុ០៤ ឆ្នាំ ក្មេងស្រីទាំងពីរនាក់រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពព័ត៌មានខាងលើដដែលនេះបញ្ជាក់ថា មូលហេតុករណីខាងលើនេះបណ្តាលមកពីក្មេងទាំង០២នាក់បានទៅមើលគោជាមួយលោកយាយ ឈ្មោះ ភាព អាយុ៥៧ឆ្នាំ នៅចំណុចកើតហេតុខាងលើ ហើយបានចុះទៅងូតទឹកលេងហើយក៏លង់ស្លាប់តែម្តង ៕