កណ្តាល ៖ ម្ដាយក្មេងស្រីរងគ្រោះម្នាក់បានប្ដឹងសមត្ថកិច្ចចាប់ខ្លួនលោកតាល្មោភកាមវ័យ៧៤ឆ្នាំម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពនាំកុមារីអាយុ៦ឆ្នាំ ទៅលួងលោមរំលោភ រហូតបានសម្រេច កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២និង២០ នាទីថ្ងៃត្រង់ នៅចំណុចគម្ពោតព្រៃ ខាងក្រោយផ្ទះជនរងគ្រោះ ភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះ រស់ក្នុងបន្ទុកគ្រួសារ នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវជាកូនបង្កើតរបស់ស្រ្តីម្នាក់អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ ឆេង ផុន ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ពាក់ព័ន្ធនឹងករណីនេះសមត្ថកិច្ចឲ្យដឹងពីដំណើររឿងថា នៅមុនពេលកើតហេតុ វេលាម៉ោង១១និង៣០នាទី ម្ដាយបានបាត់កូនស្រីឈ្មោះ វ៉ាន់ រក្សា មិនឃើញនៅផ្ទះ ទើបដើររកកូននៅតាមផ្ទះបងប្អូនអ្នកជិតខាង តែមិនឃើញសោះ។ រហូតដល់វេលាម៉ោង១២និង២០នាទី ទើបឃើញកូន ដើរចេញពីគុម្ពោតព្រៃខាងក្រោយផ្ទះមក ពេលនោះក៏ឃើញជនសង្ស័យ បានដើរចេញមកតាមក្រោយដែរ ។ បន្ទាប់មក ម្ដាយបានឃើញកូនមានសភាពប្រឡាក់ពេញខ្លួន ក៏នាំកូនទៅងូតទឹក ពេលនោះកូនស្រី បាននិយាយប្រាប់ម្ដាយថា ខ្លួនឈឺត្រង់ប្រដាប់ភេទ ដោយមានការសង្ស័យ ម្ដាយបានហៅអ្នកជិតខាងម្នាក់ មកជួយពិនិត្យ បានឃើញខុសពីលក្ខណធម្មតាភ្លាមនោះម្ដាយ បាននាំកូនទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ដើម្បីពិនិត្យ ។ បន្ទាប់ពីគ្រូពេទ្យ បានពិនិត្យឃើញប្រដាប់ភេទ របស់កូនមានស្នាមដាច់រលាត់ និងមានទឹកកាមជាប់ប្រដាប់ភេទ បន្ទាប់មកម្តាយបាននាំកូនស្រី ទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ ដើម្បីដាក់ពាក្យបណ្ដឹង ។
កម្លាំងសមត្ថកិច្ចបន្ទាប់ពីទទួលពាក្យបណ្ដឹង បានចុះទៅពិនិត្យកន្លែងកើតហេតុ និងបានហៅ ជនសង្ស័យ ដើម្បីសាកសួរ តាមចម្លើយរបស់លោកតាសង្ស័យខាងលើ បានសារភាពថា ខ្លួនគាត់ពិតជាបានល្បួងកុមារីរងគ្រោះខាងលើ យកទៅរំលោភ បានសម្រេចពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួន បណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកសាងសំណុំរឿង បញ្ជូនមកកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕