ភ្នំពេញ៖ លោកគង់ វិចិត្រា ជាសហគ្រិនមួយរូប និងជាស្ថាបនិកមូលនិធិកុមារពិការ បើទោះបីលោកកើតមកមានពិការភាពក៏ដោយ តែលោកមិនបានបន្ទោសឪពុកម្តាយ ហើយបានព្យាយាមរុញច្រានជីវិតដែលអាប់អួរក្នុងគ្រួសារ និងជួបបញ្ហាជីវិតតាំងពីកុមារភាពដល់ពេញវ័យ រហូតទទួលបានលទ្ធផលគាប់ប្រសើរ និងឆ្លៀតលើកយកបទពិសោធន៍ទាំងនោះមកចែករំលែកថែមទៀតផង ។
បើតាមលោកគង់ វិចិត្រា បានចែករំលែកនូវបទពិសោធន៍៣ចំណុចសំខាន់ៗរួមមាន៖
ទី១-ជំនះបញ្ហាក្នុងគ្រួសារ ដែលតែការមិនចុះសម្រុងរបស់ឪពុក និងម្តាយរបស់លោក តែទោះយ៉ាងណាក៏ដោយ លោកនៅតែបន្តព្យាយាមខិតខំរៀនសូត្ររហូតចប់ភូមិសិក្សា ។
ទិ២-ជំនះពីការបន្ទុះបង្អាប់ពីសាច់ញាតិមួយចំនួនដោយមានពាក្យថា បីទោះបជាប្រឹងប៉ុនណា ក៏គ្មានសង្ឃឹម និងមើលឃើញពន្លឺដែរ។ ក្នុងស្ថានភាពនេះ លោកមិនបានអើពើលើពាក្យបង្អាក់នេះដែរ តែផ្ទុយទៅវិញ លោកឆ្លើបតបដោយទង្វើ និងលទ្ធផល នៃការសិក្សា ក៏ដូចជាការងារ។ លើសពីនេះ លទ្ធផលទាំងនោះបានលើកតម្លៃរបស់លោក ហើយអនាគតរបស់យើងមិនស្ថិតលើបបូរមាត់របស់អ្នកដទៃឡើយ ។
ទី៣-ជំនះនូវការរើសអើងពីសង្គមខាងក្រៅ ដោយដឹងក្តីជាមួយនឹងពិការភាព មិនត្រឹមតែមានបញ្ហាក្នុងគ្រួសារ សាត់ញាតិ និងពីសង្គមខាងក្រៅផងដែរ ហើយទាំងនោះលោកចាត់ទុកជាថ្នាំប៉ូវដើម្បីភាពជោគជ័យ ដោយលោកនៅតែរក្សាជំហរ ការមិនបោះបង់និងមានក្តីសង្ឃឹមជានិច្ច ។
លោកគង់ វិចិត្រា បានបញ្ជាក់ថា បញ្ហាទទាំងអស់នោះវាគ្រាន់តែជាកម្លាំងមួយដែលធ្វើឲ្យលោកអាចយកឈ្នះលើជោគវាសនារបស់ខ្លួនតែប៉ុណ្ណោះ ។ មនុស្សខ្លាំង និងពូកែអាស្រ័យលើការគិត មិនមែនអាស្រ័យលើកាយសម្បទាឡើយ ។ ទីបំផុតនៃការរិះគន់រើសអើង និងការមាក់ងាយ ធ្វើឲ្យរូបលោកបានសម្រេចនូវកិច្ចការ ក៏ដូចជាលទ្ធផលមួយចំនួនសម្រាប់សង្គមកម្ពុជា។ មិនត្រឹមតែការស្វែងរកសេចក្តីសុខ និងសុភមង្គលឲ្យខ្លួងឯង និងគ្រួសារនោះទេ លោកបាននឹងកំពុងស្វែងរកសេចក្តីសុខនិងសុភមង្គលសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាកុមារមានពិការភាព បំផុសគំនិតល្អដល់យុវជន និងសហគ្រិនរាប់រយនាក់ផងដែរ ៕