ចាត់ទុកថានេះជាឯកសារ មួយឬឃ្លីបវិដេអូមួយដ៍ សំខាន់ដែលបានបង្ហោះឡើងធ្វើអោយគេឯងភ្ញាក់ផ្អើលចាប់ អារម្មណ៍។នោះគឺជាកំពូល តារាចម្រៀងផ្នែកនារីដ៍ល្បីល្បាញ៣ដួង ដែលមហាជនកម្ពុជាក្នុង និងក្រៅប្រទេសចាត់ទុកថា ជារាជនីសំឡេងដ៍ពិរោះក្រអួនក្រអៅ ពិបាករកគូប្រៀប។
វីដេអូចម្រៀងខារ៉ាអូខេ កាលពីច្រើនឆ្នាំមុន ដែលបង្ហោះឡើងនៅលើផេកមួយឈ្មោះ ទូច ស៊ុននិច បានបញ្ចេញចម្រៀងច្រៀងរាំរួមគ្នា ធ្វើអោយផ្អើលអស់ការតាមដានហើយមិននឹកថា តារាដ៍លេចធ្លោ៣ដួងនេះមាន ប្រវត្តិប៉ះគ្នាច្រៀង អេនអន រាំជាមួយគ្នាបែបនេះឡើយ។ នេះជរូបភាពឯកសារ ដ៍សំខាន់បំផុតសម្រាប់ ទុកបង្ហាញសិល្បករ និងអ្នកគាំទ្របានដឹង។ អ្នកទាំង៣ គឺជាតារាស្រីដែលចារក្នុងដួងចិត្តមហាជនយ៉ាងចាក់ឬស ចងចាំមិនអាចភ្លេចបាន។ ពោលមិនខុសពី ជំនាន់ទស្សវត្សទី៦០ ដែលមហាជន អោយតម្លៃសំឡេង រស់ សរីសុទ្ឋា ប៉ែន រ៉ន នោះទេ។បើទោះក្នុងចំណោម តារាទាំង៣ មានអ្នកនាងទូច ស៊ុននិច ដែលអភ័ព្ទជាងគេ។
មកទល់ពេលនេះ តារាចាស់ទុំទាំង៣ដួងនេះ នៅតែបង្ហាញមុខនៅលើវិស័យចម្រៀង។ លើកលែងតែអ្នកនាងទូច ស៊ុននិច ដែលរបួសពិការ រមែងចេញបទបទចម្រៀងពីមុនៗច្រៀងផុសឡើងវិញ តាមផេកដែលមានជូនអ្នកគាំទ្រ និងមានម្តងម្កាលច្រៀងខូវើបទចាស់ឡើងវិញ ដើម្បីតបនឹងការគាំទ្រចង់ស្តាប់សំឡេងដ៍រណ្តំស្រួយ មួយនេះ។